Skip to content

របៀបប្រើកម្មវិធីប្រជុំតាមអ៊ីនធឺណិត ដើម្បីរៀបចំការផ្សាយផ្ទាល់តាម YouTube

ដោយសារតែជំងឺរាតត្បាត COVID-19 ព្រះវិហារជាច្រើនបានផ្អាកការប្រជុំនៅកន្លែងប្រជុំរបស់ពួកគេ។ ប្រសិនបើ អ្នកចង់ជួយព្រះវិហាររបស់អ្នក ដោយប្រើកម្មវិធីប្រជុំតាមអ៊ីនធឺណិត ដើម្បីរៀបចំការផ្សាយផ្ទាល់តាម YouTube មានន័យថា អ្នកអធិប្បាយ អ្នកបកប្រែ
អ្នកលេងព្យាណូ និងអ្នកដឹកនាំចម្រៀង គ្រប់គ្នាអាចធ្វើការងារទាំងនេះនៅតាម​​​​ផ្ទះបាន​ ដោយផ្សាយផ្ទាល់។ យើង​ផ្តល់​នូវ​វិធីសាស្ដ្រ​ដូច​ខាង​ក្រោម៖

វិធីសាស្រ្តទី ១

វិធីសាស្រ្តទី១ គឺឥតគិតថ្លៃ (រួមទាំងមានការផ្សព្វផ្សាយពាណិជ្ជកម្ម ឬ រួមទាំងការផ្សាយជាសាធារណៈ) ឬជាកម្មវិធីដែលមានតម្លៃទាប។ កម្មវិធីមួយនេះត្រូវបានបញ្ចូល ក្នុង GoogleChromeដែលហៅថា StreamYard។ StreamYard ក៏អាចប្រើជាមួយ FirefoxនិងOpera ផងដែរ។
StreamYard គឺជាកម្មវិធីជំនួយសម្រាប់ការផ្សាយបន្តផ្ទាល់ដោយប្រើកម្មវិធីរុករក ពេលអ្នកផ្សាយផ្ទាល់អ្នកអាចបន្ថែមភ្ញៀវម្នាក់ទៅភ្ញៀវច្រើននាក់ (ដូចជាអ្នកបកប្រែ អ្នកលេងព្យាណូ) អាចចែករំលែកអេក្រង់មើលជាមួយគ្នាបាន… និងមុខងារផ្សេងទៀតជាច្រើនក្នុងអំឡុងពេលផ្សាយផ្ទាល់។ StreamYard អាចភ្ជាប់ការផ្សាយផ្ទាល់ក្នុង Facebook, YouTube, LinkedIn ឬវេទិកាផ្សាយផ្ទាល់ផ្សេងៗទៀត។
កម្មវិធីឥតគិតថ្លៃរបស់ StreamYard ត្រូវបានកំណត់ត្រឹម 20 ម៉ោងក្នុងមួយខែ។ ចំពោះសមាជិកធម្មតា គឺថ្លៃ 20 ដុល្លារក្នុងមួយខែ ហើយត្រូវបានផ្ដល់ឲ្យនូវមុខងារជាច្រើន ដែលលើសពីតម្រូវការនៃការផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណិតរបស់ព្រះវិហារ។ ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីមុខងាររបស់វា អ្នកអាចមើលវីដេអូនេះ

វិធីសាស្រ្តទី ២

វិធីសាស្ត្រទី២ គឺប្រើប្រាស់កម្មវិធីវីដេអូសន្និសីទតាមអ៊ីនធឺណិត Zoom ដែលពេញនិយមនាពេលបច្ចុប្បន្ន។ យើងត្រូវបំពេញជំហានជាច្រើនដើម្បីភ្ជាប់សន្និសីទវីដេអូរបស់អ្នកទៅសេវាកម្មផ្សាយផ្ទាល់តាមអ៊ីនធឺណិតរបស់ YouTube។ យើងសូមណែនាំឲ្យប្រើសមាជិក Zoom’s Pro (ជំនាញ)។

សូមមើលសៀវភៅណែនាំ True Jesus Church Online Services – Setting Up Zoom for YouTube Streaming (ជាភាសាអង់គ្លេស) ដែលរៀបចំដោយ Irvine Church។ សៀវភៅណែនាំនេះពិពណ៌នាអំពីជំហាននៃការកំណត់យ៉ាងលម្អិត ដរាបណាអ្នកធ្វើតាមប្រតិបត្តិការនៃសៀវភៅណែនាំនេះ អ្នកអាចនឹងតម្លើងកម្មវិធីដែលពាក់ព័ន្ធបានយ៉ាងងាយស្រួល។

ព័ត៌មានថ្មី៖
ទោះបីជាមួយរយៈមុន មានការសង្ស័យអំពីសុវត្ថិភាពព័ត៌មានមួយចំនួនអំពី Zoom ក៏ដោយ ប៉ុន្ដែដរាបណាយើងមានមុខងារនៃលេខសំងាត់ និងពិនិត្យឡើងវិញនៅពេលរៀបចំការប្រជុំតាមអ៊ីនធឺណិត មិនគួរមានការសង្ស័យច្រើនអំពីការប្រើប្រាស់នោះទេ។
ប្រសិនបើអ្នកនៅតែមានការសង្ស័យអំពីសុវត្ថិភាពព័ត៌មាន យើងស្នើឱ្យអ្នកប្រើវិធីសាស្រ្ត ទី ១ ។