Skip to content
Menu
True Jesus Church
Search
  • ផ្សាយផ្ទាល់តាមអ៊ីនធឺណិត
  • សេចក្តីផ្តើមអំពីជំនឿ
    • ស្គាល់ព្រះយេស៊ូវ
      • សេចក្តីសុខសាន្ត
      • សេចក្តីអំណរ
      • សេចក្តីសង្ឃឹម
      • ការលួងលោម
      • សេចក្តីស្រឡាញ់ពិត
      • ការស្កប់ស្កល់
      • សេចក្តីពិត
      • ការសង្គ្រោះ
    • ការណែនាំអំពីជំនឿ
      • ព្រះពិត
      • ព្រះយេស៊ូវ
      • ព្រះគម្ពីរ
      • ព្រះវិហារ
      • សេចក្តីសង្គ្រោះ(ប្រោសលោះ)
      • ពិធីបុណ្យជ្រមុជទឹក
      • ពិធីលាងជើង
      • ព្រះវិញ្ញាណ​បរិសុទ្ធ
      • ពិធីលៀងបរិសុទ្ធ
      • ថ្ងៃឈប់សម្រាក
      • សេចក្តីជំនុំជំរះចុងក្រោយ
  • ជ្រើសរើសភាសា
    • English
    • 繁體中文
    • 简体中文
    • 日語
    • 한국어
    • Bahasa Indonesia
    • Deutsch
    • Español
    • Français
    • Português
    • Русский
    • tiếng Việt
Close Menu

សេចក្តីសុខសាន្ត

សេចក្តីសុខសាន្ត

“ ប្រសិនបើខ្ញុំត្រូវបានគេបញ្ឈប់ពីការងារ តើខ្ញុំត្រូវផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំយ៉ាងដូចម្តេច?”

“ ប្រសិនបើខ្ញុំត្រូវចូលនិវត្តន៍ តើប្រាក់និវត្តន៍គ្រប់គ្រាន់ទេ?”

“ ឥឡូវការធ្វើដំណើរគ្មានសុវត្ថិភាពទៀតទេ ដោយសារការគំរាមកំហែងរបស់ពួកអ្នកខិលខូច ។”

“ខ្ញុំមិនហ៊ានគិត ពីការបាត់បង់មនុស្សក្នុងគ្រួសាររបស់ខ្ញុំដោយសារជំងឺមហារីក។”

អ្វីដែលអ្នកចង់បាន អ្នកមិនទាមទារច្រើនទេ គឺចង់មើលថែខ្លួនឯង និងគ្រួសាររបស់អ្នកឲ្យមានសុវត្ថិភាព​​​ ដើម្បីរស់នៅ និងរីករាយជាមួយរឿងសាមញ្ញៗក្នុងជីវិត។ ប៉ុន្តែ សូម្បីតែរឿងសាមញ្ញៗក្នុងជីវិត ក៏អាចក្លាយទៅជាទុក្ខកង្វល់បានដែរ។

យើងមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកឡើយ! តើមានការងារណានៅស្ថិតស្ថេរឬទេ? ជំងឺថ្មីហាក់ដូចជាកើនឡើងជារៀងរាល់ថ្ងៃ សូម្បីតែអាហារនៅលើតុរបស់យើងក៏មិនទុកចិត្តដែរ។ ហើយអត្រាឧក្រិដ្ឋកម្មក៏កើនឡើងដែរ។

ដូច្នេះហើយ យើងព្យាយាមធ្វើអ្វីដែលធ្វើឲ្យចិត្តយើងបានស្ងប់ គឺស្តាប់តាមអ្នកជំនាញ ដូចជា គ្រប់គ្រងរបបអាហារ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ វិនិយោគដោយឆ្លាតវៃ ឬរៀនជំនាញថ្មីៗ ក្នុងករណីមានការផ្លាស់ប្តូរអាជីពការងារ។ សាកគិតមើល ដើម្បីឲ្យបានសេចក្ដីសុខបន្ដិចបន្ដួច យើងត្រូវលះបង់ច្រើនប៉ុណ្ណា!

លំបាកជាងនេះទៅទៀត នៅពេលដែលយើងទទួលបាននូវវត្ថុធាតុ ដែលមានស្ថេរភាពទាំងនេះ នៅក្នុងជីវិតរបស់យើងក៏ដោយ នោះផលប៉ះពាល់ផ្សេងៗទៀតក៏កើតឡើងដែរ។ មួយវិញទៀត ចំពោះការតស៊ូនៅក្នុងចិត្ត និងផ្នែកខាងក្រៅជាមួយមនុស្ស គឺជៀសមិនរួច ហើយទាំងពិបាកគ្រប់គ្រង។ បើទោះជាមានបំណងល្អក៏ដោយ ពេលខ្លះលទ្ធផល គឺមានជម្លោះជាមួយគ្រួសារ ឬមិត្តភក្តិ។ ពេលខ្លះ ឪពុកម្តាយ និងកូនៗ ពិបាកទំនាក់ទំនងគ្នា ប្តី និងប្រពន្ធឈ្លោះប្រកែក នឹងរឿងតូចតាច ហើយចៅហ្វាយ និងកូនចៅមិនយល់ស្របគ្នា។

នៅក្នុងផ្លូវជីវិតរបស់មនុស្ស ទិសដៅមិនស្ថិតនៅលើការគ្រប់គ្រងរបស់យើងទេ។ ដើម្បីជីវភាព យើងមិនអើពើនឹងអ្នកដទៃ។ ការបង្ខំចុះចូលដើម្បីបានសេចក្ដីសុខ ប្រហែលអាចនាំឲ្យបានសេចក្ដីសុខសាន្ដមួយភ្លែត។ បើសិនជាមានការខុសត្រូវគ្នាបន្ដិច នោះសេចក្ដីសុខសាន្ដនឹងចាកចេញឆ្ងាយពីយើងទៅបាត់។ 

“ ហេតុអ្វី ខ្ញុំមិនអាចស្ងប់ចិត្តបាន?”

“ ហេតុអ្វី បានជាគ្មានសុខនៅក្នុងចិត្តខ្ញុំ?”

“ តើខ្ញុំត្រូវធ្វើអ្វីខ្លះ?”

“ តើមានវិធីផ្សេងទេ?”

ប្រាកដជាមាន!

សេចក្តីសុខពិត មិនអាចទទួលបានតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនឡើយ គឺចេញមកតែពីព្រះយេស៊ូវគ្រីស្ទតែមួយប៉ុណ្ណោះ។

ទ្រង់មានបន្ទូលថា ៖​ ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ​ (យ៉ូហាន ១៤.២៧)។

អស់អ្នកដែលសូមសេចក្ដីសុខពីទ្រង់នឹងទទួលបាន។ នេះជាសេចក្ដីសន្យាដ៏មោះមុត  តើព្រះយេស៊ូវជានរណា? តើទ្រង់ដឹងអ្វីខ្លះ អំពីបញ្ហារបស់យើង?

ព្រះអម្ចាស់យេស៊ូវ គឺជាកូនប្រុសរបស់ជាងឈើក្រីក្រម្នាក់ ក៏ជាគ្រូ១ដែលដើរបង្រៀនគេ។ ទោះយ៉ាងណាក៏ដោយ ព្រះអម្ចាស់យេស៊ូវមិនត្រឹមតែជាមនុស្សប៉ុណ្ណោះទេ ទ្រង់ក៏ជាព្រះដែរ។ ទ្រង់បានយាងមកផែនដី គឺដើម្បីបង្ហាញឲ្យយើងយល់ ពីរបៀបរស់នៅដែលប្រកបដោយសេចក្តីសុខសាន្ដពិត។ ព្រះអម្ចាស់យេស៊ូវបានទប់ទល់យកឈ្នះទុក្ខលំបាក និងកង្វល់របស់ទ្រង់ ដោយតាមរយៈព្រះបន្ទូល និងការប្រព្រឹត្តរបស់ទ្រង់បានបង្ហាញថា ទ្រង់អាចជួយយើងបាន។

សូមស្តាប់ព្រះបន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់ ។ សេចក្តីសុខសាន្ដដែលទ្រង់ប្រទានឲ្យ មិនមែនជារបស់លោកីយ៍នេះទេ។​ មនុស្សមិនអាចពឹងលើកម្លាំងខ្លួនឯង ឲ្យរកឃើញសេចក្ដីសុខសាន្ដ នៅក្នុងវត្ថុធាតុ ឬមនុស្សផ្សេងៗ ឬគំនិតផ្ទាល់ខ្លួនរបស់យើងឡើយ។ ព្រះអម្ចាស់យេស៊ូវយល់ពីទុក្ខលំបាករបស់យើង ទ្រង់នឹងមិនបញ្ឆោតយើងឡើយ។

ខ្ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្ដីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្ដីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ។ (យ៉ូហាន ១៦.៣៣)

ទ្រង់មានបន្ទូលមកយើងថា ទ្រង់បានយកឈ្នះលោកីយ៍ ហើយទ្រង់មានអំណាច ឲ្យសេចក្ដីសុខសាន្តរបស់ទ្រង់មកដល់មនុស្ស។ ដូច្នេះផ្លូវដែលយើងដើរនៃជីវិតនេះ ដោយអាងសេចក្ដីជំនឿតែប៉ុណ្ណោះ នោះអាចនឹងជៀសផុតពីការខ្វល់ខ្វាយដែលឥតប្រយោជន៍។ 

នៅពេលដែលយើងប្រឈមមុខនឹងបញ្ហា ជាពេលដែលយើងត្រូវការជំនួយ។ នោះយើងនឹងមានបទពិសោធន៍ជាមួយទ្រង់ និងការលួងលោមរបស់ទ្រង់។ ទោះបីជា មានអ្វីមិនរលូនក៏ដោយ  គង់តែយើងអាចទទួលបានបទពិសោធន៍ពីអ្វីៗ  ដែលព្រះយេស៊ូវចង់ឲ្យយើងរៀន។ ឲ្យតែយើងជឿទុកចិត្តលើទ្រង់ ថ្វាយគ្រប់រឿងទាំងអស់ដល់ទ្រង់ នោះទ្រង់នឹងជួយដល់យើង។

ព្រះអម្ចាស់យេស៊ូវស្រឡាញ់យើង ហើយចង់ប្រទានព្រះពរនៃជីវិតអស់កល្បជានិច្ចដល់យើង ​​​ តើទ្រង់មិនត្រូវ​យកចិត្តទុកដាក់ ចំពោះតម្រូវការប្រចាំថ្ងៃ​ និងបញ្ហាលោកីយ៍ទាំងប៉ុន្មានរបស់យើងទេ​ឬអី?

តើអ្វី ជាតម្លៃរបស់សេចក្តីសុខសាន្ត? តម្លៃរបស់សេចក្តីសុខសាន្តគឺគ្មានការកំណត់ទេ គ្រាន់តែជឿប៉ុណ្ណោះ។ សូមឲ្យសេចក្តីសុខសាន្តរបស់ព្រះយេស៊ូវ ចូលមកក្នុងចិត្តរបស់អ្នក ហើយ​ផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ទ្រង់អាចដោះស្រាយវាបាន។ ជំហានដ៏លំបាកបំផុត អាចជាជំហានដំបូង ចូរបើកចិត្តខ្លួនអ្នកទាំងស្រុងដើម្បីទទួលព្រះយេស៊ូវ។ ប៉ុន្តែ ពេលដែលអ្នកបានឆ្លងផុតជំហាននោះទៅ អ្នកនឹងឃើញថា សេចក្តីសុខសាន្តរបស់ទ្រង់ គឺពិតប្រាកដ។

​ថ្ងៃនេះ សូមអញ្ជើញមកស្គាល់ព្រះយេស៊ូវ!

  • ស្គាល់ព្រះយេស៊ូវ
  • ការណែនាំអំពីជំនឿ
  •  ស្វែងរកព្រះវិហារ
  •  ទាក់ទង​មក​ពួក​យើង

វិហារព្រះយេស៊ូវពិត

រក្សាសិទ្ធិដោយវិហារព្រះយេស៊ូវពិត​
Copyright ©  True Jesus Church
លក្ខខណ្ឌនៃការប្រើប្រាស់

គេហទំព័រផ្សេងៗរបស់​វិហារព្រះយេស៊ូវពិត​

  • ស្វែងរកព្រះវិហារ
  • ទាក់ទង​មក​ពួក​យើង

ហេតុអ្វីបានជាហៅថា“ វិហារព្រះយេស៊ូវពិត”?

ព្រះដែលយើងថ្វាយបង្គំគឺជាព្រះពិត ដូច្នេះព្រះវិហាររបស់ទ្រង់គឺជាព្រះវិហារពិត។

ព្រះអម្ចាស់យេស៊ូវបានហៅខ្លួនឯងថាជាដើមទំពាំងបាយជូរដ៏ពិត។
ពួកជំនុំ ដែលជារូបកាយរបស់ទ្រង់ ដូច្នេះត្រូវបានហៅថា​ ព្រះវិហារពិត។

អ្វីដែលព្រះវិហារពិតផ្សាយ ​គឺជាសេចក្តីពិត​ ​ក៏ជាដំណឹងល្អដ៏ពេញលេញដែលបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ និងទីសំគាល់។

(យោងតាមព្រះគម្ពីរ៖ ១យ៉ូហាន ៥:២០; យ៉ូហាន ១៥: ១, ៥; ​​ យ៉ូហាន១៧: ៣)