ព្រះពិត

តើព្រះជានរណា?

ពីអាតូមតូចៗរហូតដល់កាឡាក់ស៊ីដ៏ធំ ពីកោសិកាសាមញ្ញបំផុតរហូតដល់សារពាង្គកាយស្មុគស្មាញបំផុត អ្វីគ្រប់យ៉ាងនៅក្នុងសកលលោកធ្វើជាសាក្សីចំពោះអត្ថិភាពនៃអ្នករចនាដ៏ឆ្លាតវៃបំផុត។

 

ព្រះ គឺជាអ្នករចនាដ៏អស្ចារ្យបំផុត

ព្រះ​អាទិត្យ ព្រះ​ច័ន្ទ និង​ផ្កាយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ​បន្ទូល​របស់​ទ្រង់ មហាសមុទ្រ ភ្នំ និង​ទន្លេ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​បញ្ជា​របស់​ទ្រង់។

 

ព្រះជាអ្នកផ្តល់ជីវិត

ទ្រង់បានបង្កើតត្រី សត្វស្លាប សត្វជើងបួន សត្វលូនវារ និងរុក្ខជាតិ។ ហើយសំខាន់បំផុត ទ្រង់បានបង្កើតមនុស្សតាមរូបភាពរបស់ទ្រង់។ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ អ្នក​មានចំណែកជាមួយលក្ខណៈ​របស់​ទ្រង់ និង​ដើម្បី​ចូលរួមក្នុង​សិរីល្អ​របស់​ទ្រង់ ។ វា​ជា​ការ​គួរឲ្យសោកស្តាយ​មួយ ​ដែល​យើង​ភាគ​ច្រើន​មិន​ចង់​ទទួល​ស្គាល់​ព្រះអម្ចាស់​ដែល​បាន​បង្កើត​អ្វីៗ​ទាំងអស់ ហើយ​មិនព្រម​រស់នៅ​ជា​កូន​របស់​ទ្រង់​នោះ​ទេ។

 

ព្រះជាអ្នករៀបចំគ្រប់ទាំងអស់

ទ្រង់​រក្សា​សកលលោក និង​វដ្តអេកូឡូស៊ីដោយ​បញ្ញត្ត​របស់​ព្រះអង្គ ហើយ​រក្សា​នូវ​ដំណើរ​នៃ​ជីវិតទាំងឡាយ។ ទ្រង់​បាន​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន និង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា «ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ក្រែង​គេ​នឹង​រក​ទ្រង់​ឃើញ ដោយ​ខំ​រាវ​រក​មែន​នោះ​ទេ​ដឹង ទោះ​បើ​ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​និមួយៗ​ក៏​ដោយ  » (កិច្ចការ ១៧.២៧) ។

ប្រសិនបើអ្នកគិតយ៉ាងម៉ត់ចត់អំពីជីវិតរបស់អ្នក អ្នកអាចឃើញថាមានរឿងខ្លះកើតឡើងដូចជានៅក្រៅការគ្រប់គ្រងរបស់អ្នក ឬត្រូវចាត់ចែងដោយ “កម្លាំងដ៏ខ្លាំងមួយផ្សេងទៀត”។ ព្រះមានផែនការសម្រាប់យើងម្នាក់ៗ។ គន្លឹះ គឺថាតើយើងសុខចិត្តទទួលយកទ្រង់ចូលក្នុងជីវិតរបស់យើង ហើយប្រគល់ជីវិតរបស់យើងទៅទ្រង់ដែរឬទេ។