សេចក្តីសង្ឃឹម

សេចក្តីសង្ឃឹម

ខ្ញុំធ្លាប់បានធ្វើការជាអ្នកស្ម័គ្រចិត្តនៅក្នុងមន្ទីរពេទ្យក្នុងស្រុកមួយ។  នៅដើមដំបូង  ខ្ញុំធ្វើការនៅក្នុងនាយកដ្ឋានកុមារនៅជាន់ខាងក្រោម ហើយបន្ទាប់មកផ្ទេរទៅអង្គភាពថែទាំដែលនៅជាន់ទី ៣ ។  នៅពេលណាដែលខ្ញុំឃើញក្មេងៗ ឬមនុស្សចាស់រងទុក្ខដោយជំងឺ  តែងតែរំលឹកដល់

ខ្ញុំបានធ្វើការនៅមន្ទីរពេទ្យអស់រយៈពេល ៤ ឆ្នាំកន្លះ  ក្នុងអំឡុងពេលនោះខ្ញុំបានចំណាយពេលបីឆ្នាំនៅក្នុងអង្គភាពថែទាំ។   ទាំងអស់នេះធ្វើឲ្យខ្ញុំមានការទំនាក់ទំនងល្អជាមួយអ្នកជំងឺជាច្រើននៅក្នុងមន្ទីរពេទ្យដោយមិនដឹងខ្លួន។

នៅពេលនោះមានអ្នកជំងឺម្នាក់ឈ្មោះរ៉ូប៊ឺត  គាត់ចាស់ហើយ មានអាយុ ៧០ ឆ្នាំ  ប៉ុន្តែគាត់បាក់ឆ្អឹងត្រគាក។   ដោយសារគ្រួសាររបស់គាត់មិនមានពេលមើលថែគាត់ពេញម៉ោង  គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីស្នាក់នៅរយៈពេលយូរ។

 រាល់ពេលដែលរ៉ូបឺតឃើញអ្នកស្ម័គ្រចិត្តដូចយើង  ពាក្យដំបូងគាត់តែងតែនិយាយថា ខ្ញុំនឹងត្រូវចេញពីមន្ទីរពេទ្យនៅសប្តាហ៍ក្រោយហើយ ។  ប៉ុន្តែបន្ទាប់ពីយើងបានសា្គល់គ្នារយៈពេលប្រាំមួយខែ  គាត់ក៏បានស្លាប់។

មានអ្នកជំងឺម្នាក់ទៀត គឺអ្នកស្រីសុហ្វី  គាត់បានខ្វិនពាក់កណ្ដាលខាងក្រោម ដោយសារតែគាត់ជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលគាត់មានអាយុ ៣០ ឆ្នាំ  ។ 

មុនខ្ញុំហៀបនឹងបញ្ចប់ការសិក្សានៅវិទ្យាល័យ ចារ៉ាបានស្លាប់ពីរខែកន្លងទៅហើយតាំងពីពេលនោះមកខ្ញុំមិនដែលត្រលប់ទៅមន្ទីរពេទ្យវិញទេ។ 

ពេលខ្លះខ្ញុំគិតត្រលប់ទៅគ្រាដែលខ្ញុំធ្វើជាអ្នកស្ម័គ្រចិត្តនៅក្នុងមន្ទីរពេទ្យ។ អ្នកជំងឺភាគច្រើនដែលរស់នៅជាន់ទី ៣ ស្ថិតក្នុងភាពអស់សង្ឃឹម និងទុក្ខព្រួយដោយសារតែពួកគេមិនអាចជាសះស្បើយ ហើយត្រលប់ទៅផ្ទះវិញដើម្បីរស់នៅជាមួយគ្រួសាររបស់ពួកគេ។ ភ្នែកស្លក់របស់ពួកគេ

ពេលខ្លះជញ្ជាំងទាំងបួននៅក្នុងបន្ទប់មន្ទីរពេទ្យអាចថប់ដង្ហើមមនុស្ស។ ប៉ុន្តែមនុស្សតែងតែចំណាយពេលពេញមួយជីវិតរបស់ពួកគេដើម្បីបង្កើត“ ជញ្ជាំង” ក្នុងជីវិត ដើម្បីដេញតាមក្តីស្រមៃ និងសមិទ្ធផលនានានៅក្នុង​លោកីយ៍។ ប៉ុន្តែនៅទីបញ្ចប់ខ្លួនត្រូវបានជាប់គុកដោយជញ្ជាំង

តើអ្នកធ្លាប់មានសង្ឃឹមទេ? 

តើអ្នកដឹងពីអ្វីដែលនៅខាងក្រៅជញ្ជាំងទេ?

ដ្បិត​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខណ្ឌ​កណ្តាល​ចេញ (អេភេសូរ ២.១៤)។

ដ្បិតព្រះទ្រង់ស្រឡាញ់​មនុស្ស​លោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ –

ព្រះយេស៊ូវគ្រីស្ទត្រូវឆ្កាងលើឈើឆ្កាង តាមរយៈការសុគតរបស់ទ្រង់ ជញ្ជាំងរវាងមនុស្សនិងព្រះត្រូវបានរុះចេញ។

ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ  (យ៉ូហាន ៣.១៦)

ប្រសិនបើយើងដាក់សេចក្តីសង្ឃឹម និងជំនឿលើសេចក្តីសន្យារបស់ព្រះអម្ចាស់ហើយជឿថាទ្រង់បានរៀបចំកន្លែងល្អប្រសើរសម្រាប់យើងជាងលោកីយ៍នេះ ចិត្តរបស់យើងខ្ញុំនឹងមានសេចក្តីសុខសាន្តដោយមិនខ្លាចការស្លាប់ និងការឈឺចាប់នៃលោកីយ៍នេះ។

តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ផងព្រះ‌គ្រីស្ទបាន? តើសេចក្ដីទុក្ខលំបាក? ឬសេចក្ដីវេទនា? សេចក្ដីបៀត‌បៀន? សេចក្ដីអត់‌ឃ្លាន? សេចក្ដីអាក្រាត? សេចក្ដីអន្តរាយ? ឬដាវឬអី? ដ្បិត​ខ្ញុំ​ជឿ‌ជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​

អាយុកាលរបស់មនុស្ស គឺបានតែពី ៧០ ទៅ ៨០ ឆ្នាំប៉ុណ្ណោះ  ហេតុអ្វីបានជាមនុស្សខ្លះអាចទទួលយកវាដោយភាពជឿជាក់? ដោយសារតែពួកគេរំពឹងគិតពីស្រុកដែលល្អប្រសើរ ដោយពួកគេដឹងថាដល់​ទី​បញ្ចប់ពួកគេនឹងអាចរស់នៅជាមួយព្រះជារៀងរហូត ដែលទ្រង់ស្រឡាញ់យើងបំផុត។

ព្រះ‌ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ (វិវរណៈ ២១.៤)។

ខ្ញុំគិតថាអ្នកជំងឺ រ៉ូប៊ឺតដែលបានរៀបរាប់ពីមុន៖ គំនិតរបស់គាត់គឺត្រឹមត្រូវ-គាត់ទន្ទឹងរង់ចាំអ្វីដែលល្អបំផុត នោះគឺ «ទៅផ្ទះ»។