Skip to content
Menu
True Jesus Church
Search
  • ផ្សាយផ្ទាល់តាមអ៊ីនធឺណិត
  • សេចក្តីផ្តើមអំពីជំនឿ
    • ស្គាល់ព្រះយេស៊ូវ
      • សេចក្តីសុខសាន្ត
      • សេចក្តីអំណរ
      • សេចក្តីសង្ឃឹម
      • ការលួងលោម
      • សេចក្តីស្រឡាញ់ពិត
      • ការស្កប់ស្កល់
      • សេចក្តីពិត
      • ការសង្គ្រោះ
    • ការណែនាំអំពីជំនឿ
      • ព្រះពិត
      • ព្រះយេស៊ូវ
      • ព្រះគម្ពីរ
      • ព្រះវិហារ
      • សេចក្តីសង្គ្រោះ(ប្រោសលោះ)
      • ពិធីបុណ្យជ្រមុជទឹក
      • ពិធីលាងជើង
      • ព្រះវិញ្ញាណ​បរិសុទ្ធ
      • ពិធីលៀងបរិសុទ្ធ
      • ថ្ងៃឈប់សម្រាក
      • សេចក្តីជំនុំជំរះចុងក្រោយ
  • ជ្រើសរើសភាសា
    • English
    • 繁體中文
    • 简体中文
    • 日語
    • 한국어
    • Bahasa Indonesia
    • Deutsch
    • Español
    • Français
    • Português
    • Русский
    • tiếng Việt
Close Menu

ការស្កប់ស្កល់

ការស្កប់ស្កល់

នៅក្នុងដំណាក់កាលណាមួយនៃជីវិតមនុស្ស ច្រើនតែឃើញខ្លួនឯងនៅក្នុង ទំលាប់មួយវិលជុំនៅក្នុងជីវិតមនុស្ស ។ ជីវិតរបស់យើង គឺត្រូវគេងនៅពេលយប់ ក្រោកពីព្រលឹម រួចទៅធ្វើការ ។ នៅពេលល្ងាចចេញពីធ្វើការត្រលប់មកផ្ទះវិញ សម្រាកមួយភ្លែត ហើយបន្ទាប់មក ពេលយប់ត្រូវចូលគេងវិញ។ ជីវិតបែបនេះនាំឲ្យពួកយើងមកគិតអំពីបញ្ហាមួយ ។

តើនេះឬជាជីវិតរបស់ពួកយើង?

តើជីវិតមនុស្សគឺដូច្នេះឬ? តើជីវិតនៅតែបន្តទម្លាប់ដែលកើតឡើងដដែលៗ ហើយវិលជុំមិនឈប់ឬ? ជីវិតមនុស្សគឺមានតែ ការញ៉ាំ ការផឹក ការគេង ការដើរ និងការក្រៀមស្វិតបន្តិចម្តង ៗ មែនទេ? ប្រសិនជីវិតមនុស្សគឺដូច្នេះ អញ្ចឹងពួកយើងរស់នៅដើម្បីអ្វី?

ឆ្នាំមុន អង្គការសុខភាពពិភពលោកបានផ្សព្វផ្សាយការស្ទង់មតិមួយ ដែលបង្ហាញថាមនុស្សជាច្រើន នៅទូទាំងពិភពលោកបានស្លាប់ដោយសារការធ្វើអត្តឃាត ហើយជាមធ្យមរាល់៤០វិនាទីមានមនុស្សម្នាក់ធ្វើអត្តឃាត។

សម្រាប់មនុស្សមួយចំនួនដែលមិនចង់ធ្វើអត្តឃាតក៏ដោយ ជីវិតមនុស្សនៅតែជាសញ្ញាសួរ តើជីវិតនេះមានន័យអ្វី? អញ្ចឹងជីវិតមនុស្សគ្រាន់តែជាការតស៊ូរស់ក្នុងភាពទទេដោយមិនឈប់ឈរ? ប្រសិនបើមិនមែនបែបនេះ ដូច្នេះតើអ្នករស់នៅដើម្បីអ្វី?

នៅពេលដែលពួកយើងឃ្លាន ពួកយើងអាចទៅខាងក្រៅទិញអាហារ ដែលនៅជិតបំផុត ដើម្បីបំពេញការស្រេកឃ្លាន។ នៅពេលពួកយើងមានអារម្មណ៍មិនល្អ ពួកយើងអាចរកមិត្តភក្តិ ឬសមាជិកគ្រួសារដើម្បីបំបាត់ភាពធុញថប់។ ប៉ុន្តែនៅពេលដែលយើងមានអារម្មណ៍ថាចិត្តរបស់យើងទទេ នោះតើមានរបស់អ្វីអាចបំពេញចិត្តបាន?

មានមនុស្សខ្លះប្រើអាជីពមកដើម្បីបំពេញនូវអារម្មណ៍ក្នុងចិត្តដែលថាមិនគ្រប់គ្រាន់។ បច្ចុប្បន្ននេះខ្ញុំគ្រាន់តែត្រូវការតម្លើងឋានៈនិងប្រាក់ខែ ប៉ុណ្ណឹងខ្ញុំពេញចិត្តណាស់ហើយ។ ប៉ុន្ដែ នៅពេលដែលបំណងប្រាថ្នាបានសម្រេច ការពេញចិត្តនោះបានបាត់ម្តងទៀត បន្ទាប់មក ពួកយើងបាននិយាយទៅខ្លួនយើងថា ៖ ខ្ញុំត្រូវខិតខំបន្ថែមទៀត ដើម្បីឈានដល់សមិទ្ធផលខ្ពស់ជាងនេះ ចាប់តាំងពីពេលនេះ ស្ថានភាពបែបនេះកើតឡើងម្តងទៀត។

មនុស្សខ្លះ ដើម្បីទទួលបានការបំពេញចិត្តខ្លួន ពីអ្នកវិភាគចិត្តវិទ្យា ពួកគេមិនស្ទាក់ស្ទើរក្នុងការចំណាយប្រាក់ជាច្រើន ដើម្បីស្វែងរកចិត្តវិទូឲ្យនិយាយអំពីអារម្មណ៍ក្នុងចិត្តរបស់ពួកគេ ប៉ុន្តែ អ្នកចិត្តសាស្រ្តគ្រាន់តែជាមនុស្សប៉ុណ្ណោះ ទោះបី ពួកគេអាចស្តាប់បញ្ហានៅក្នុងចិត្តមនុស្សបាន តែពួកគេមិនមានសមត្ថភាព អាចបំពេញនូវចន្លោះទទេនៃចិត្ត។

មនុស្សខ្លះប្រើឧបករណ៍រំញោចអារម្មណ៍ដើម្បីបំពេញភាពទទេ ពួកគេទទួលទានគ្រឿងស្រវឹង ផ្លូវភេទ គ្រឿងញៀន ។ របស់ទាំងនេះអាចផ្តល់ការពេញចិត្ត បណ្តោះអាសន្ន។ ប៉ុន្តែ មួយយប់កន្លងផុតទៅ ថ្ងៃស្អែកអារម្មណ៍ភាពទទេនឹងកាន់តែខ្លាំងឡើង អ្វីដែលជាលទ្ធផលគឺវដ្តនៃការបំផ្លិចបំផ្លាញម្តងហើយម្តងទៀតនៅក្នុងការប៉ុនប៉ងឥតប្រយោជន៍របស់ពួកគេ ដើម្បីស្វែងរកការបំពេញនៃភាពទទេ ដូច្នេះស្ថានភាពអាក្រក់នេះ តើលទ្ធផលនឹងទៅជាយ៉ាងណា?

ព្រះយេស៊ូវមានបន្ទូលថា ៖ ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ ប៉ុន្តែខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ ( យ៉ូហាន ៦.៣៥-៣៧ )

ព្រះយេស៊ូវមានបន្ទូលថា ៖ ខ្ញុំជានំប៉័ងនៃជីវិត ទ្រង់មិនបានមានបន្ទូលថា ៖ ខ្ញុំដឹងថាអ្នកអាចរកបាននំប៉័ងជីវិតនៅឯណា។ ទ្រង់មិនបានមានបន្ទូលថា ៖ ខ្ញុំនាំ នំបុ័ងនៃជីវិតមកអោយអ្នកដែរ។ ព្រះយេស៊ូវគឺជាព្រះដែលអាចបំពេញភាពមិនគ្រប់គ្រាន់ ដូច្នេះ តើព្រះយេស៊ូវប្រើវិធីអ្វី?

ចំពោះមនុស្សដែលសុខចិត្តទទួលយកព្រះយេស៊ូវ ទ្រង់នឹងប្រទានចម្លើយ ។ នៅក្នុងព្រះគម្ពីរ ព្រះយេស៊ូវផ្ទាល់បានប្រើពាក្យនិងឧទាហរណ៍ក្នុងជីវិតដើម្បីប្រាប់យើងនូវរឿងពីរយ៉ាងដូចខាងក្រោម៖

  1. ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទទួលបុណ្យជ្រមុជទឹក លាងសំអាតអំពើបាបរបស់អ្នក។
  2. ទទួលព្រះវិញ្ញាណបរិសុទ្ធដែលប្រទានដោយព្រះយេស៊ូវ ដែលជាភស្តុតាង បញ្ជាក់ថាយើងនឹងទទួលមរតកនគរស្ថានសួគ៌។

ពេលអ្នកត្រូវបានដោះលែងអោយរួចពីចំណងនៃអំពើបាប ហើយទទួលបានព្រះចេស្ដាពីព្រះវិញ្ញាណបរិសុទ្ធ ជីវិតរបស់អ្នកនឹងមានការផ្លាស់ប្តូរ។ បន្ទាប់ពីបានជឿព្រះយេស៊ូវ ជីវិតរបស់អ្នកនៅតែដូចមុន មិនប្រែ។ ប៉ុន្តែ នៅក្នុងជម្រៅចិត្តរបស់អ្នក នឹងមានអារម្មណ៍ថា មានប្រភពទឹករស់ដែលចិញ្ចឹមអ្នកពីមួយថ្ងៃទៅមួយថ្ងៃ។ មិនថាមានអ្វីកើតឡើងនៅក្នុងបរិយាកាសរបស់អ្នក អ្នកនឹងឃើញអំណាចនៃព្រះវិញ្ញាណបរិសុទ្ធកែប្រែជីវិតរបស់អ្នក ឲ្យជីវិតរបស់អ្នកពោរពេញដោយការពេញចិត្ត ស្កប់ស្កល់ សុខសាន្ដនិងអំណរ អ្នកនឹងលែងមានអារម្មណ៍ថាទទេ និងការខ្វល់ខ្វាយទៀត។

  • ស្គាល់ព្រះយេស៊ូវ
  • ការណែនាំអំពីជំនឿ
  •  ស្វែងរកព្រះវិហារ
  •  ទាក់ទង​មក​ពួក​យើង

វិហារព្រះយេស៊ូវពិត

រក្សាសិទ្ធិដោយវិហារព្រះយេស៊ូវពិត​
Copyright ©  True Jesus Church
លក្ខខណ្ឌនៃការប្រើប្រាស់

គេហទំព័រផ្សេងៗរបស់​វិហារព្រះយេស៊ូវពិត​

  • ស្វែងរកព្រះវិហារ
  • ទាក់ទង​មក​ពួក​យើង

ហេតុអ្វីបានជាហៅថា“ វិហារព្រះយេស៊ូវពិត”?

ព្រះដែលយើងថ្វាយបង្គំគឺជាព្រះពិត ដូច្នេះព្រះវិហាររបស់ទ្រង់គឺជាព្រះវិហារពិត។

ព្រះអម្ចាស់យេស៊ូវបានហៅខ្លួនឯងថាជាដើមទំពាំងបាយជូរដ៏ពិត។
ពួកជំនុំ ដែលជារូបកាយរបស់ទ្រង់ ដូច្នេះត្រូវបានហៅថា​ ព្រះវិហារពិត។

អ្វីដែលព្រះវិហារពិតផ្សាយ ​គឺជាសេចក្តីពិត​ ​ក៏ជាដំណឹងល្អដ៏ពេញលេញដែលបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ និងទីសំគាល់។

(យោងតាមព្រះគម្ពីរ៖ ១យ៉ូហាន ៥:២០; យ៉ូហាន ១៥: ១, ៥; ​​ យ៉ូហាន១៧: ៣)