ការគោរពថ្ងៃឈប់សំរាក គឺមិនត្រឹមតែជាបញ្ញត្តិមួយក្នុងចំណោមបញ្ញត្តិដប់ប្រការប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំនឿមូលដ្ឋានមួយក្នុងចំណោមជំនឿទាំងដប់នៃវិហារព្រះយេស៊ូវពិតផងដែរ។ ថ្ងៃនេះមិនត្រឹមតែជាការរំលឹកដល់ការបង្កើត និងព្រះគុណរបស់ព្រះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវមួយដើម្បីទទួលបានព្រះពរបន្ថែមទៀតពីព្រះផងដែរ។ យើងគួរចូលរួមការប្រជុំតាមរយៈការផ្សាយផ្ទាល់នៅយប់ថ្ងៃសុក្រ និងថ្ងៃឈប់សំរាក(ថ្ងៃសៅរ៍)។ ប្រសិនបើអ្នកជឿមិនអាចប្រើអ៊ីនធឺណិត ឬកុំព្យូទ័របានទេ យ៉ាងហោចណាស់ ពួកគេគួរតែអធិស្ឋាន ច្រៀង និងអានព្រះគម្ពីរនៅថ្ងៃឈប់សំរាក។ មនុស្សគ្រប់គ្នាត្រូវតែចូលរួមការប្រជុំផ្សាយផ្ទាល់នីមួយៗដោយគោរពនៅចំពោះព្រះ ដូចជាការថ្វាយបង្គំនៅក្នុងព្រះវិហារ។ សូមចងចាំថា ត្រូវថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត ហើយត្រូវប្រាកដថាមានបរិយាកាសសមរម្យក្នុងគេហដ្ឋានរបស់អ្នកដើម្បីចូលរួមក្នុងការប្រជុំថ្ងៃឈប់សំរាកតាមអ៊ីនធឺណិត។
បញ្ហាដែលត្រូវយកចិត្តទុកដាក់មានដូចខាងក្រោម៖
* មុនពេលប្រជុំ សូមអធិស្ឋាន ១៥ នាទី ដើម្បីរៀបចំចិត្តរបស់អ្នក
* លើកទឹកចិត្តគ្រួសារទាំងមូល ឲ្យចូលរួមក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិត
* ក្នុងអំឡុងពេលប្រជុំ សូមបើកព្រះគម្ពីរមកអាន ហើយកត់ត្រាតាមដែលអាចធ្វើបាន
* ស្លៀកពាក់ឲ្យមានរបៀបរៀបរយ (ឧទាហរណ៍៖ មិនត្រូវស្លៀកឈុតគេង)
* ក្នុងអំឡុងពេលប្រជុំ មិនត្រូវទទួលទានអាហារ ឬភេសជ្ជៈ ឬធ្វើកិច្ចការផ្ទាល់ខ្លួនឡើយ។
ការរំលឹកសំខាន់៖
នៅក្នុងកិច្ចប្រជុំផ្សាយផ្ទាល់តាមអ៊ីនធឺណិត សូមប្រើទំនុកតម្កើងបទលេខ 1 ដល់បទលេខ 469 ។ តែចំពោះទំនុកតម្កើងបទលេខ 470 ដល់បទលេខ 525 ត្រូវបានអនុញ្ញាត្តឲ្យប្រើនៅក្នុងកន្លែងប្រជុំតែប៉ុណ្ណោះ ដោយសារតែបញ្ហារក្សាសិទ្ធិ។ YouTube មានច្បាប់តឹងរ៉ឹងទាក់ទងនឹងការរក្សាសិទ្ធិ។ ពួកគេមានសិទ្ធិលុបវីដេអូណាដែលមានបញ្ហារក្សាសិទ្ធិ ដែលអាចបណ្តាលឲ្យមានជម្លោះ ការរក្សាសិទ្ធិសម្រាប់វីដេអូ វិហារព្រះយេស៊ូវពិត ផ្សេងទៀត។
ចូលទៅ កិច្ចប្រជុំផ្សាយផ្ទាល់តាមអ៊ីនធឺណិតរបស់វិហារព្រះយេស៊ូវពិតនៅទូទាំងពិភពលោក