ការសង្គ្រោះ

ការសង្គ្រោះ

កាលពីសប្តាហ៍មុនខ្ញុំបានណាត់ជួបគ្រូពេទ្យពិគ្រោះជំងឺនៅម៉ោង ១១ព្រឹក។ ខ្ញុំបានបើកឡានតាមផ្លូវនោះកាលពីថ្ងៃមុន ហើយដឹងថាវានឹងចំណាយពេល ១ម៉ោងនិង ៧នាទីដើម្បីទៅដល់មន្ទីរពេទ្យ។ ដូច្នេះវាបានក្លាយជាទម្លាប់សម្រាប់ខ្ញុំក្នុងការពន្យាពេលរហូតដល់ម៉ោង ៩ និង ៥៣នាទី ទើបខ្ញុំបើកឡានចេញ។

ចរាចរណ៍មានភាពរលូនតាមផ្លូវ ខ្ញុំបានជែងរាល់ការធ្វើចរាចរណ៍នៅលើផ្លូវដោយមិនបង្អង់យូរ ខ្ញុំបើកតាមបណ្តោយផ្លូវក្នុងល្បឿនថេរ។

បន្ទាប់ពីបើកបរបាន ៣០នាទីខ្ញុំស្រាប់តែមានអារម្មណ៍ថាមានអ្វីមិនត្រូវ។ ដើមឈើនៅតាមដងផ្លូវហាក់ដូចជាត្រូវបានដាំខុសកន្លែង ហើយឈ្មោះទីកន្លែងនៅតាមបណ្តោយផ្លូវហាក់ដូចជាមិនស្គាល់។ នៅពេលនោះ ទើបខ្ញុំដឹងថាខ្ញុំបានបើកបរខុសផ្លូវ។

ថ្វីត្បិតតែខ្ញុំមិនបង្អង់យូរក្នុងការបើកបរ ប៉ុន្តែខ្ញុំបានបើកខុសទិសដៅ។ ខ្ញុំត្រូវត្រលប់មកវិញដោយមិនចាំបាច់គិតថាខ្ញុំខកខានការណាត់ជួបរបស់ខ្ញុំ។

ថ្ងៃនេះយើងទាំងអស់គ្នាកំពុងបើកបរលើផ្លូវនៃជីវិតនេះ។ ជារៀងរាល់ថ្ងៃយើងកាន់តែខិតជិតដល់ទីបញ្ចប់នៃការធ្វើដំណើររបស់យើង ហើយបន្ទាប់ពីយើងស្លាប់ យើងភាគច្រើ​នមានក្តីសង្ឃឹមមួយ គឺជីវិតអស់កល្បជានិច្ច។

ប៉ុន្តែមនុស្សភាគច្រើនកំពុងដើរទៅទិសដៅផ្សេងគ្នា ដើម្បីទៅដល់ទីនោះ។ មានសាសនារាប់ពាន់ និងនិកាយគ្រីស្ទានប្រាប់ថា សាសនារបស់ពួកគេ​ គឺមានផ្លូវតែមួយដែលត្រូវទៅ។ មនុស្សជាច្រើននៅលើពិភពលោកដែលនឹងប្រាប់អ្នកថា វាមិនសំខាន់ទេ ថាអ្នកទៅផ្លូវណា យើងទាំងអស់គ្នានឹងបញ្ចប់នៅកន្លែងតែមួយ ។

តើអ្នកអាចប្រាកដថា អ្នកបានសង្រ្គោះដោយរបៀបណា?

ប្រសិនបើអ្នកអានព្រះគម្ពីរ អ្នកនឹងឃើញថាមានតែផ្លូវមួយគត់ ដែលអាចជួយសង្គ្រោះបាន។ ព្រះគម្ពីរកត់ត្រាយ៉ាងច្បាស់ ហើយបញ្ជាក់ម្តងហើយម្តងទៀត។

 ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង បានលេចមកឲ្យឃើញ សេចក្តីសប្បុរស និងសេចក្តីស្រឡាញ់របស់ទ្រង់ដល់មនុស្ស បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់ វិញ ដោយសារការសំអាតនៃសេចក្តីកើតជាថ្មី និងការប្រោសជាថ្មីឡើងវិញនៃព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់បានចាក់ព្រះវិញ្ញាណបរិសុទ្ធមកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះនៃយើង។ ដើម្បីកាលណាយើងបានរាប់ជាសុចរិត ដោយសារព្រះគុណទ្រង់ នោះឲ្យយើងបានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្តីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច។ (ទីតុស ៣.៤-៧)

ជាទូទៅ គ្រប់គ្រីស្ទានទាំងអស់ផ្សព្វផ្សាយថា ព្រះអម្ចាស់បានចាត់ព្រះរាជ្យបុត្រាទ្រង់តែមួយ មកផែនដី ដើម្បីសុគតជំនួសអំពើបាបរបស់យើង  ហើយសេចក្តីសង្គ្រោះនោះមិនមែនដោយសារការប្រព្រឹត្តរបស់យើងទេ គឺដោយសារព្រះគុណរបស់ព្រះ។ ប៉ុន្តែមានព្រះវិហារជាច្រើនបានគិតបញ្ចប់ត្រឹមចំណុចនេះថា ដោយគ្រាន់តែទទួលស្គាល់ព្រះគ្រីស្ទ នោះពួកគេនឹងបានសង្គ្រោះ។

ប៉ុន្តែ តាមពិតព្រះគម្ពីរមិនបានចែងបញ្ចប់ត្រឹមចំណុចនេះទេ ព្រះគុណរបស់ព្រះ គឺសម្រាប់ឲ្យយើងបានសង្រ្គោះ។ យើងត្រូវជ្រើសរើសមុនថា តើយើងទទួលយក និងដើរតាមផ្លូវដែលទ្រង់បានរៀបចំសម្រាប់យើង។

ប្រសិនបើអ្នកមានផែនទីមួយ និងស្គាល់ផ្លូវច្បាស់លាស់ទៅកាន់គោលដៅរបស់អ្នក​  អ្នកគ្រាន់តែនិយាយថា៖“ ខ្ញុំដឹងថាខ្ញុំនឹងទៅដល់គោលដៅ” ប៉ុណ្ណោះតែអ្នកមិនប្រាដកថានឹងទៅដល់គោលដៅនោះទេ។  

ក្រៅពីជឿជាក់ថាផ្លូវនោះត្រឹមត្រូវ អ្នកក៏ត្រូវចាត់វិធានការ ហើយដើរតាមផ្លូវនោះដែរ … «ទៅត្រង់លើផ្លូវជាតិលេខ១០ ដើរអស់ចំងាយ ១៥គីឡូម៉ែត្រ បត់ឆ្វេងនៅស្ថានីយ៍ប្រេងឥន្ធនៈ ហើយធ្វើតាមផ្លាកសញ្ញាដើម្បីទៅកាន់ផ្លូវជាតិលេខ ៤៥ »…។

ផ្លូវនៃសេចក្តីសង្គ្រោះក៏ដូចគ្នាដែរ។ ដោយព្រះគុណរបស់ព្រះ បានរៀបចំផ្លូវតែមួយគត់ដើម្បីសង្គ្រោះយើង តាមរយៈការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង សម្រាប់អំពើបាបរបស់យើងរាល់គ្នា ។ យើងមិនត្រូវអង្គុយរង់ចាំដោយនៅស្ងៀមតែប៉ុណ្ណោះនោះទេ គឺយើងត្រូវតែស្តាប់តាមការណែនាំរបស់ព្រះ ហើយដើរតាមផ្លូវត្រឹមត្រូវដែលព្រះបានរៀបចំសម្រាប់សង្រ្គោះយើង។

នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង មិន​មែន​ដោយ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ​ទេ គឺ​ដោយ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់​វិញ ដោយសារ​ការ​សំអាត​នៃ​សេចក្តី​កើត​ជា​ថ្មី ហើយ​ការ​ប្រោស​ជា​ថ្មី​ឡើង​វិញ នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ (ទីតុស ៣.៥)

ព្រះគម្ពីរប្រាប់យ៉ាងច្បាស់ថា យើងបានសង្រ្គោះតាមរយៈ​ការ​សំអាត​នៃ​សេចក្តី​កើត​ជា​ថ្មី  (បុណ្យជ្រមុជទឹក) និង​ការ​ប្រោស​ជា​ថ្មី​ឡើង​វិញ នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ នៅសម័យមុន នៅពេលពេត្រុសឆ្លើយសំណួររបស់ក្រុមជំនុំ ដែលបានសួរថា៖ «តើយើងត្រូវធ្វើដូចម្តេច? » គាត់ឆ្លើយតបថា៖

ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះវិញ្ញាណ​បរិសុទ្ធ (កិច្ចការ ២.៣៨)។

សព្វ​ថ្ងៃ​នេះ ​ទ្វារ​នៃ​សេចក្ដី​សង្គ្រោះ​ គឺ​ដូច​គ្នា​នឹង​កាល​ពី​សម័យមុនដែរ។ ប្រសិនបើ​អ្នក​ចង់​ស្វែងយល់​បន្ថែម​ អំពី​ផ្លូវ​នៃ​សេចក្ដីសង្គ្រោះ​នេះ សូមទំនាក់ទំនងមកយើងខ្ញុំនៅ​ វិហារ​ព្រះយេស៊ូវ​ពិត ហើយយើងខ្ញុំនឹង​ស្វាគមន៍​​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ​នៃ​សេចក្ដី​សង្គ្រោះ​ជាមួយ​អ្នក។