Skip to content
Menu
True Jesus Church
Search
  • ផ្សាយផ្ទាល់តាមអ៊ីនធឺណិត
  • សេចក្តីផ្តើមអំពីជំនឿ
    • ស្គាល់ព្រះយេស៊ូវ
      • សេចក្តីសុខសាន្ត
      • សេចក្តីអំណរ
      • សេចក្តីសង្ឃឹម
      • ការលួងលោម
      • សេចក្តីស្រឡាញ់ពិត
      • ការស្កប់ស្កល់
      • សេចក្តីពិត
      • ការសង្គ្រោះ
    • ការណែនាំអំពីជំនឿ
      • ព្រះពិត
      • ព្រះយេស៊ូវ
      • ព្រះគម្ពីរ
      • ព្រះវិហារ
      • សេចក្តីសង្គ្រោះ(ប្រោសលោះ)
      • ពិធីបុណ្យជ្រមុជទឹក
      • ពិធីលាងជើង
      • ព្រះវិញ្ញាណ​បរិសុទ្ធ
      • ពិធីលៀងបរិសុទ្ធ
      • ថ្ងៃឈប់សម្រាក
      • សេចក្តីជំនុំជំរះចុងក្រោយ
  • ជ្រើសរើសភាសា
    • English
    • 繁體中文
    • 简体中文
    • 日語
    • 한국어
    • Bahasa Indonesia
    • Deutsch
    • Español
    • Français
    • Português
    • Русский
    • tiếng Việt
Close Menu

សេចក្តីស្រឡាញ់ពិត

សេចក្តីស្រឡាញ់ពិត

សេចក្តីស្រឡាញ់ពិត អាចជារឿងតែមួយគត់ ដែលមនុស្សគ្រប់រូប ខិតខំស្វែងរកឲ្យតម្លៃលើសជាងអ្វីៗទាំងអស់ ដូចជាប្រសើរជាងលុយ កិត្តិនាម ឬភាពជោគជ័យក៏ដោយ។ Mater Teresia ធ្លាប់និយាយថា៖ «នៅក្នុងលោកនេះ មនុស្សមានការស្រេកឃ្លាន និងពេញចិត្តចំពោះសេចក្ដីស្រឡាញ់ ជាជាងម្ហូបអាហារ» ។ Benjamin Disraeli ជាអ្នកនិពន្ធ និងអ្នកនយោបាយជនជាតិអង់គ្លេសធ្លាប់បានសរសេរថា៖ «យើងទាំងអស់គ្នាកើតមកសម្រាប់សេចក្តីស្រឡាញ់ គឺជាគោលការណ៍ នៃអត្ថិភាព និងជាចុងបញ្ចប់តែមួយគត់នៃអត្ថិភាព»។ Franklin P. Jones ជាពាណិជ្ជករជនជាតិអាមេរិក បាននិយាយថា «សេចក្ដីស្រឡាញ់មិនធ្វើឲ្យផែនដីវិលបានទេ ប៉ុន្តែសេចក្ដីស្រឡាញ់ ធ្វើឲ្យដំណើរជីវិតកាន់តែមានតម្លៃ!»។

សេចក្តីស្រឡាញ់ គឺជាអ្វីដែលយើងគ្រប់គ្នាប្រាថ្នាចង់បាន វាធ្វើឲ្យជីវិតយើងមានតម្លៃ និងមានន័យ បើគ្មានសេចក្តីស្រឡាញ់ទេ យើងមានអារម្មណ៍ថាមិនពេញលេញ ខ្វះខាតអ្វីម្យ៉ាង ។ តើយើងអាចរកឃើញសេចក្តីស្រឡាញ់ នៅឯណា?

មនុស្សភាគច្រើនមានបទពិសោធន៍ពីសេចក្តីស្រឡាញ់ ដំបូងឪពុកម្តាយបងប្អូនប្រុសស្រីរបស់ពួកគេ។ នៅពេលធំឡើង សេចក្ដីស្រឡាញ់មកពីមិត្តភក្តិ បន្ទាប់ពីរៀបការ សេចក្ដីស្រឡាញ់មកពីដៃគូ និងកូនៗ ។ ជាការពិតសេចក្តីស្រឡាញ់របស់គ្រួសារ និងមិត្តភក្តិ គឺដើរតួយ៉ាងសំខាន់នៅក្នុងជីវិតរបស់យើង។

ថ្វីដ្បិតតែ សេចក្តីស្រឡាញ់ស្រស់ស្អាត តែត្រូវបានកំណត់ដោយពេលវេលា និងកាលៈទេសៈ ឪពុកម្តាយស្លាប់ទៅ បងប្អូនប្រុសស្រីរៀបការ ហើយផ្លាស់ទីលំនៅ មិត្តភក្តិបែកគ្នា កូនៗ ធំឡើងរៀបការ ហើយក្លាយជាគ្រួសារ និងគ្រួសារដាច់ដោយឡែកពីគ្នា។ លើសពីនេះ សេចក្តីស្រឡាញ់ដែលយើងទទួលបាន គឺមានការកំណត់។ ពេលខ្លះមិត្តភក្តិរវល់ពេក សូម្បីតែពេលស្តាប់សំលេងរបស់យើងក៏គ្មានដែរ។ បងប្អូនប្រុសស្រីពេលខ្លះជួយយើងក៏មានការកំណត់។ ប្តីប្រពន្ធបានលែងលះគ្នាដោយសារតែពួកគេលែងមានអារម្មណ៍ស្រឡាញ់គ្នា។ ពេលខ្លះយើងថែមទាំងឈឺចាប់ដោយសារមនុស្សដែលយើងស្រលាញ់ ទាំងអស់នេះធ្វើឲ្យយើងគិតថា តើអ្នកណាអាចផ្តល់សេចក្តីស្រឡាញ់អស់កល្បដោយគ្មានលក្ខខណ្ឌ និងគ្មានដែនកំណត់បាន?

ចម្លើយគឺ “មាន!”

នៅពេលដែលយើងមានភាពមិនសក្ដិសម តែមានម្នាក់ដែលស្រឡាញ់យើង។ ទ្រង់ស្រឡាញ់យើងហើយថែមទាំងលះបង់ជីវិតរបស់ទ្រង់ដើម្បីយើងទៀតផង។ ​​​​​ សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង គឺអស្ចារ្យណាស់ ហើយលើសពីចំណេះដឹង និងការយល់ដឹងរបស់យើងថែមទៀតផង។

ម្នាក់នេះ គឺជាព្រះយេស៊ូវគ្រីស្ទ។

ព្រះយេស៊ូវគ្រីស្ទស្រឡាញ់មនុស្សលោក ហើយថែមទាំងបានលះបង់ជីវិតរបស់ទ្រង់នៅលើឈើឆ្កាង ដើម្បីឲ្យយើងបានប្រោសលោះរួចពីអំពើបាប (១យ៉ូហាន ៤. ៩-១០) ។ សេចក្តីស្រឡាញ់របស់យើងចំពោះអ្នកដ៏ទៃមានកំណត់ ហើយយើងតែងតែគិតដល់ភាពងាយស្រួលផ្ទាល់ខ្លួនរបស់យើងជាមុន។ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានផ្តល់ជីវិតរបស់ទ្រង់ ដើម្បីឲ្យយើងបានសោយសុខនឹងជីវិតអស់កល្បជាមួយទ្រង់។

ព្រះយេស៊ូវបានសុគតជំនួសយើង មិនមែនដោយសារយើងសក្តិសមនឹងទទួលនោះទេ។ ផ្ទុយទៅវិញទ្រង់សុគតជំនួសយើង ទាំងដែលយើងជាសត្រូវ និងជាមនុស្សមានបាប      (រ៉ូម ៥. ៨) ។ យើងស្រឡាញ់តែមនុស្សដែលយើងចូលចិត្ត    ឬអ្នកដែលសក្តិសមនឹងឲ្យយើងស្រឡាញ់។ យើងកម្រស្រឡាញ់សត្រូវរបស់យើង និងមនុស្សដែលមិនដឹងគុណ ឬជាមនុស្សដែលយើងគិតថាមិនគួរឲ្យស្រឡាញ់។      នៅក្នុងព្រះនេត្ររបស់ព្រះយេស៊ូវ ថ្វីដ្បិតតែយើងជាមនុស្សដែលមិនសក្តិសមនឹងទទួលព្រះគុណរបស់ទ្រង់ក៏ដោយ តែទ្រង់បានលះបង់ជីវិតខ្លួន ព្រោះទ្រង់ស្រឡាញ់យើង។

ព្រះយេស៊ូវស្រឡាញ់យើងដោយសេចក្តីស្រឡាញ់អស់កល្បជានិច្ច។ ថ្ងៃណាមួយសេចក្ដីស្រឡាញ់របស់យើងចំពោះអ្នកដទៃ នឹងត្រូវបានកាត់ផ្ដាច់ ដោយសារការប្រែប្រួលទៅតាមកាលៈទេសៈ ឬការស្លាប់របស់យើង។ ទោះយ៉ាងណាក៏ដោយ គ្មានអ្វីអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រីស្ទបានឡើយ ទោះបីជាជួបកាលៈទេសៈជុំវិញ សេចក្ដីបៀតបៀន ការឆ្លងកាត់នៃពេលវេលា ឬសេចក្តីស្លាប់ក៏ដោយ      (រ៉ូម ៨.៣៥-៣៩) ។ សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទលើសពីសេចក្តីស្រឡាញ់របស់មនុស្សលោកទាំងអស់ ពីព្រោះទ្រង់ គឺជាព្រះបន្ទូលដែលត្រឡប់ជាសាច់ឈាម            ( ១ធីម៉ូថេ ៣.១៦ )

សេចក្តីស្រឡាញ់របស់មនុស្ស គឺអស្ចារ្យ ប៉ុន្តែពេលខ្លះយើងមានអារម្មណ៍ថា ដូចជាមានអ្វីដែលបាត់នៅក្នុងជីវិតរបស់យើង ។ ព្រះយេស៊ូវនឹងប្រើសេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ទ្រង់ មកបំពេញភាពទទេក្នុងចិត្តរបស់យើង ទ្រង់នាំយើងមកជិតទ្រង់ដើម្បីឲ្យយើងបានសេចក្ដីអំណរដ៏ពេញលេញពិតប្រាកដ( យេរេមា ៣១.៣; ហូសេ ១១.៤;   សេផានា ៣.១៧) ។ ទ្រង់សន្យានឹងយើងថាដរាបណាយើងស្វែងរកទ្រង់ឲ្យអស់អំពីចិត្ត នោះយើងនឹងរកទ្រង់ឃើញ ( យេរេមា ២៩.១៣ )

ប្រសិនបើអ្នកចង់ឲ្យមានបទពិសោធន៍នូវសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍នេះ    សូមមកស្គាល់សេចក្តីស្រឡាញ់ដ៏ធំរបស់ព្រះយេស៊ូវគ្រីស្ទ (១យ៉ូហាន ៤.១៦) ។ អ្នកអាចអានព្រះគម្ពីរ ដើម្បីយល់ពីព្រះពិត ហើយយល់ពីអ្វីដែលព្រះយេស៊ូវបានធ្វើចំពោះអ្នកដោយសារសេចក្តីស្រឡាញ់របស់ទ្រង់ អ្នកក៏អាចទៅវិហារព្រះយេស៊ូវពិត ដើម្បីស្តាប់   ទីបន្ទាល់របស់អ្នកផ្សេងៗទៀត អំពីបទពិសោធន៍អស្ចារ្យជាមួយព្រះ ហើយអ្នកអាចទាក់ទងជាមួយព្រះនៅក្នុងវិញ្ញាណតាមរយៈការអធិស្ឋាន ទូលប្រាប់ទៅកាន់ទ្រង់នូវតំរូវការទាំងអស់នៅក្នុងចិត្តរបស់អ្នក ហើយមិនយូរប៉ុន្មានអ្នកនឹងជួបប្រទះនូវសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍ដែលបានរង់ចាំជាយូរមកហើយ។

  • ស្គាល់ព្រះយេស៊ូវ
  • ការណែនាំអំពីជំនឿ
  •  ស្វែងរកព្រះវិហារ
  •  ទាក់ទង​មក​ពួក​យើង

វិហារព្រះយេស៊ូវពិត

រក្សាសិទ្ធិដោយវិហារព្រះយេស៊ូវពិត​
Copyright ©  True Jesus Church
លក្ខខណ្ឌនៃការប្រើប្រាស់

គេហទំព័រផ្សេងៗរបស់​វិហារព្រះយេស៊ូវពិត​

  • ស្វែងរកព្រះវិហារ
  • ទាក់ទង​មក​ពួក​យើង

ហេតុអ្វីបានជាហៅថា“ វិហារព្រះយេស៊ូវពិត”?

ព្រះដែលយើងថ្វាយបង្គំគឺជាព្រះពិត ដូច្នេះព្រះវិហាររបស់ទ្រង់គឺជាព្រះវិហារពិត។

ព្រះអម្ចាស់យេស៊ូវបានហៅខ្លួនឯងថាជាដើមទំពាំងបាយជូរដ៏ពិត។
ពួកជំនុំ ដែលជារូបកាយរបស់ទ្រង់ ដូច្នេះត្រូវបានហៅថា​ ព្រះវិហារពិត។

អ្វីដែលព្រះវិហារពិតផ្សាយ ​គឺជាសេចក្តីពិត​ ​ក៏ជាដំណឹងល្អដ៏ពេញលេញដែលបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ និងទីសំគាល់។

(យោងតាមព្រះគម្ពីរ៖ ១យ៉ូហាន ៥:២០; យ៉ូហាន ១៥: ១, ៥; ​​ យ៉ូហាន១៧: ៣)