Skip to content
Menu
True Jesus Church
Search
  • ផ្សាយផ្ទាល់តាមអ៊ីនធឺណិត
  • សេចក្តីផ្តើមអំពីជំនឿ
    • ស្គាល់ព្រះយេស៊ូវ
      • សេចក្តីសុខសាន្ត
      • សេចក្តីអំណរ
      • សេចក្តីសង្ឃឹម
      • ការលួងលោម
      • សេចក្តីស្រឡាញ់ពិត
      • ការស្កប់ស្កល់
      • សេចក្តីពិត
      • ការសង្គ្រោះ
    • ការណែនាំអំពីជំនឿ
      • ព្រះពិត
      • ព្រះយេស៊ូវ
      • ព្រះគម្ពីរ
      • ព្រះវិហារ
      • សេចក្តីសង្គ្រោះ(ប្រោសលោះ)
      • ពិធីបុណ្យជ្រមុជទឹក
      • ពិធីលាងជើង
      • ព្រះវិញ្ញាណ​បរិសុទ្ធ
      • ពិធីលៀងបរិសុទ្ធ
      • ថ្ងៃឈប់សម្រាក
      • សេចក្តីជំនុំជំរះចុងក្រោយ
  • ជ្រើសរើសភាសា
    • English
    • 繁體中文
    • 简体中文
    • 日語
    • 한국어
    • Bahasa Indonesia
    • Deutsch
    • Español
    • Français
    • Português
    • Русский
    • tiếng Việt
Close Menu

សេចក្តីអំណរ

សេចក្តីអំណរ

រឿង​​ប្រៀបធៀបអំពីកូនពៅវង្វេង

ក្នុងចំណោមរឿងប្រៀបធៀបជាច្រើនដែលព្រះយេស៊ូវបានមានព្រះបន្ទូល ប្រហែលជាអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺរឿងប្រៀបធៀបអំពីកូនពៅវង្វេង។ តើកូនពៅវង្វេងជាអ្នកណា? យើងដឹងថាគាត់បានចេញទៅឆ្ងាយពីផ្ទះ ហើយរស់នៅក្នុងជីវិតក្រីក្រ លំបាក ខ្វះខាត និង បានប្រព្រឹត្តរឿងមិនល្អជាច្រើន។​ គាត់បានរសាត់អណ្តែតនៅក្នុងលោកីយ៍ដែលគ្មានមេត្តាមួយនេះ ដោយសារតែគាត់បានចាកចេញពីគ្រួសារ និងឪពុក​ដែល​ស្រឡាញ់​ដល់គាត់។ ការធ្វើដំណើរទៅទី​ឆ្ងាយ ហើយ​បានចាយបំផ្លាញទ្រព្យសម្បតិ្តទាំងអស់ ដើម្បីធ្វើឲ្យខ្លួនឯង បានសប្បាយរីករាយ។ រហូតដល់ថ្ងៃមួយ កូនពៅវង្វេងត្រូវពឹងផ្អែកលើការងារចិញ្ចឹមជ្រូក ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ​ គឺបានធ្លាក់ខ្លួនចុះទាំងស្រុង។ 

ពេលខ្លះយើងដូចជាកូនពៅដែលវង្វេង នេះអញ្ជឹង។ នៅក្នុងជីវិតរស់នៅផ្ទាល់ខ្លួនរបស់យើងតែងតែស្វែងរកភាពរីករាយនៅក្នុងសមិទ្ធផលដែលយើងទទួលបាន បើមិនដូច្នេះទេ យើងអាច​​ បណ្ដោយខ្លួនយើងដោយការផឹកស្រា ប្រើប្រាស់ថ្នាំញៀន ឬស្នេហាមិនស្មោះត្រង់ ដើម្បីកំដរអារម្មណ៍ ​បំបាត់ការលំបាកក្នុងជីវិត។ ប៉ុន្តែការធ្វើដូច្នេះ​ វានឹងមិនធ្វើឲ្យយើងរកឃើញសេចក្តីអំណរពិតនោះទេ ប៉ុន្តែវានឹងធ្វើឲ្យយើងកាន់តែខកចិត្តទទេថែមទៀត។

ការជួបជុំដ៏រីករាយ

ជាសំណាងល្អដែលកូនពៅវង្វេងមិនបានបំភ្លេចចោលទាំងស្រុងនូវប្រភពដើមនៃកំណើតរបស់គាត់។ ថ្ងៃមួយ គាត់បានភ្ញាក់ខ្លួនជាលើកដំបូង ហើយបើកភ្នែកមើលស្ថានភាពជុំវិញខ្លួនរបស់គាត់ ហើយគាត់បានសំរេចចិត្តថា «ខ្ញុំចង់ត្រឡប់ទៅឯឪពុកខ្ញុំវិញ»។ ដូច្នេះគាត់បានធ្វើដំណើរឆ្ពោះទៅស្រុកកំណើតរបស់គាត់ ហើយត្រឡប់ទៅ​នាដើមទ្រូងឪពុករបស់គាត់ដែលកំពុងតែនៅរង់ចាំ​​​ ហើយនេះជាការជួបជុំដ៏រីករាយដែលកម្រនឹងមាន។

អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនៅក្នុងរឿងនេះ គឺមិនមែនថាគាត់នឹក​ឪពុករបស់គាត់នោះទេ ​ប៉ុន្តែ គឺជា​​ឪពុករបស់គាត់វិញដែលបានរង់ចាំកូនប្រុសនៅមាត់ទ្វារទាំងយប់ទាំងថ្ងៃដោយទន្ទឹងរង់ចាំមើលការវិលត្រឡប់មកវិញរបស់កូនប្រុស។ រឿង​នេះបានប្រាប់យើង ពីការបង្ហាញដ៏សំខាន់មួយ។ យើង​អាចប្រហែលជាចង់ជួបព្រះវរបិតាដែលបានបង្កើតយើង ​តែចំពោះបំណងព្រះហឫទ័យរបស់ព្រះវរបិតាវិញ គឺចង់ឲ្យយើងត្រឡប់មកវិញ នោះខ្លាំងជាង។

ព្រះតែងយកព្រះទ័យទុកដាក់នឹងយើង

ចូរឲ្យយើងពិចារណា៖ តើព្រះយកព្រះទ័យទុកដាក់នឹងយើងយ៉ាងដូចម្ដេច? ព្រះអម្ចាស់យកព្រះទ័យទុកដាក់នឹងយើងខ្លាំងណាស់ ដែលព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយជួបស្ថានភាពដូចយើងដែរ ដើម្បីរងទុក្ខជំនួសយើង ហើយទីបំផុតបានសុគតនៅលើឈើឆ្កាង។

« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ​​ » ( យ៉ូហាន ៣.១៦ ) ។

«ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្ដីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ» ( លូកា ១៥.១០ ) ។  មនុស្សនោះអាចជាខ្ញុំ ក៏អាចជាអ្នកដែរ ។

ចូរស្វែងរកអំណរពិត

មិត្តភក្ដិជាទីស្រឡាញ់ តើអ្នកកំពុងស្វែងរកហើយទន្ទឹងរង់ចាំសេចក្តីអំណរដ៏ត្រឹមត្រូវ និងយូរអង្វែងមែនទេ?  ឬក៏សេចក្ដីអំណរដ៏ខ្លីទទេដែលផ្ដល់ដោយលោកីយ៍ ដែលមានភាពច្របូកច្របល់នេះឬ? សូមអ្នកចំណាយពេលខ្លះ ដើម្បីស្វែងយល់បន្ថែមអំពីព្រះតាមរយៈ        ព្រះអម្ចាស់យេស៊ូវ។

ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើល រោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ។(វិវរណៈ ២១. ៣, ៤)

ដរាបណាអ្នកមានភាពក្លាហាន អ្នកនឹងអាចចាប់ព្រះហស្ដដែលលាតសន្ធឹងរបស់ទ្រង់ នៅជាមួយទ្រង់ ហើយរីករាយនឹងសេចក្តីអំណរពិតរបស់ព្រះអម្ចាស់។

  • ស្គាល់ព្រះយេស៊ូវ
  • ការណែនាំអំពីជំនឿ
  •  ស្វែងរកព្រះវិហារ
  •  ទាក់ទង​មក​ពួក​យើង

វិហារព្រះយេស៊ូវពិត

រក្សាសិទ្ធិដោយវិហារព្រះយេស៊ូវពិត​
Copyright ©  True Jesus Church
លក្ខខណ្ឌនៃការប្រើប្រាស់

គេហទំព័រផ្សេងៗរបស់​វិហារព្រះយេស៊ូវពិត​

  • ស្វែងរកព្រះវិហារ
  • ទាក់ទង​មក​ពួក​យើង

ហេតុអ្វីបានជាហៅថា“ វិហារព្រះយេស៊ូវពិត”?

ព្រះដែលយើងថ្វាយបង្គំគឺជាព្រះពិត ដូច្នេះព្រះវិហាររបស់ទ្រង់គឺជាព្រះវិហារពិត។

ព្រះអម្ចាស់យេស៊ូវបានហៅខ្លួនឯងថាជាដើមទំពាំងបាយជូរដ៏ពិត។
ពួកជំនុំ ដែលជារូបកាយរបស់ទ្រង់ ដូច្នេះត្រូវបានហៅថា​ ព្រះវិហារពិត។

អ្វីដែលព្រះវិហារពិតផ្សាយ ​គឺជាសេចក្តីពិត​ ​ក៏ជាដំណឹងល្អដ៏ពេញលេញដែលបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ និងទីសំគាល់។

(យោងតាមព្រះគម្ពីរ៖ ១យ៉ូហាន ៥:២០; យ៉ូហាន ១៥: ១, ៥; ​​ យ៉ូហាន១៧: ៣)