Skip to content
Menu
True Jesus Church
Search
  • ផ្សាយផ្ទាល់តាមអ៊ីនធឺណិត
  • សេចក្តីផ្តើមអំពីជំនឿ
    • ស្គាល់ព្រះយេស៊ូវ
      • សេចក្តីសុខសាន្ត
      • សេចក្តីអំណរ
      • សេចក្តីសង្ឃឹម
      • ការលួងលោម
      • សេចក្តីស្រឡាញ់ពិត
      • ការស្កប់ស្កល់
      • សេចក្តីពិត
      • ការសង្គ្រោះ
    • ការណែនាំអំពីជំនឿ
      • ព្រះពិត
      • ព្រះយេស៊ូវ
      • ព្រះគម្ពីរ
      • ព្រះវិហារ
      • សេចក្តីសង្គ្រោះ(ប្រោសលោះ)
      • ពិធីបុណ្យជ្រមុជទឹក
      • ពិធីលាងជើង
      • ព្រះវិញ្ញាណ​បរិសុទ្ធ
      • ពិធីលៀងបរិសុទ្ធ
      • ថ្ងៃឈប់សម្រាក
      • សេចក្តីជំនុំជំរះចុងក្រោយ
  • ជ្រើសរើសភាសា
    • English
    • 繁體中文
    • 简体中文
    • 日語
    • 한국어
    • Bahasa Indonesia
    • Deutsch
    • Español
    • Français
    • Português
    • Русский
    • tiếng Việt
Close Menu

សេចក្តីសង្ឃឹម

សេចក្តីសង្ឃឹម

ខ្ខ្ញុំធ្លាប់បានធ្វើការជាអ្នកស្ម័គ្រចិត្តនៅក្នុងមន្ទីរពេទ្យក្នុងស្រុកមួយ។ នៅដើមដំបូង ខ្ញុំធ្វើការនៅក្នុងនាយកដ្ឋានកុមារនៅជាន់ខាងក្រោម ហើយបន្ទាប់មកផ្ទេរទៅអង្គភាពថែទាំដែលនៅជាន់ទី ៣ ។ នៅពេលណាដែលខ្ញុំឃើញក្មេងៗ ឬមនុស្សចាស់រងទុក្ខដោយជំងឺ តែងតែរំលឹកដល់ខ្ញុំពីភាពផុយស្រួយនៃជីវិត។

ខ្ញុំបានធ្វើការនៅមន្ទីរពេទ្យអស់រយៈពេល ៤ឆ្នាំកន្លះ ក្នុងអំឡុងពេលនោះខ្ញុំបានចំណាយពេលបីឆ្នាំនៅក្នុងអង្គភាពថែទាំ។ ទាំងអស់នេះធ្វើឲ្យខ្ញុំមានការទំនាក់ទំនងល្អជាមួយអ្នកជំងឺជាច្រើននៅក្នុងមន្ទីរពេទ្យដោយមិនដឹងខ្លួន។

នៅពេលនោះមានអ្នកជំងឺម្នាក់ឈ្មោះរ៉ូប៊ឺត គាត់ចាស់ហើយ មានអាយុ ៧០ឆ្នាំ ប៉ុន្តែគាត់បាក់ឆ្អឹងត្រគាក។ ដោយសារគ្រួសាររបស់គាត់មិនមានពេលមើលថែគាត់ពេញម៉ោង គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីស្នាក់នៅរយៈពេលយូរ។

រាល់ពេលដែលរ៉ូប៊ឺតឃើញអ្នកស្ម័គ្រចិត្តដូចយើង ពាក្យដំបូងគាត់តែងតែនិយាយថា ខ្ញុំនឹងត្រូវចេញពីមន្ទីរពេទ្យនៅសប្តាហ៍ក្រោយហើយ ។ ប៉ុន្តែបន្ទាប់ពីយើងបានសា្គល់គ្នារយៈពេលប្រាំមួយខែ គាត់ក៏បានស្លាប់។

មានអ្នកជំងឺម្នាក់ទៀត គឺអ្នកស្រីសុហ្វី គាត់បានខ្វិនពាក់កណ្ដាលខាងក្រោម ដោយសារតែគាត់ជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលគាត់មានអាយុ ៣០ឆ្នាំ។

\

បន្ទប់របស់នាងពោរពេញទៅដោយរូបថតគ្រួសារ នាងអាចចងចាំថ្ងៃកំណើតរបស់មនុស្សទាំងអស់ដែលនាងបានជួប រួមទាំងគិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត និងទាំងអ្នកស្ម័គ្រចិត្ត។

សុហ្វីបានសម្រាកនៅក្នុងមន្ទីរពេទ្យនោះអស់រយៈពេល ១២ ឆ្នាំហើយ ប្រហែលជានាងនឹងសម្រាកនៅបានយូរជាងនេះ។

ខ្ញុំក៏មើលថែអ្នកជំងឺផងដែរ៖ ចារ៉ា នាងជាស្ត្រីស្ងៀមស្ងាត់។ មើលពីភ្នែករបស់នាង ខ្ញុំដឹងថានាងស្រឡាញ់ និងចូលចិត្តពេលវេលាដែលខ្ញុំបាននៅជាមួយនាង។ ភាពរីករាយនិងមោទនភាពតែមួយគត់របស់នាង គឺមកពីចៅប្រុសរបស់នាងដែលជាយុវជនម្នាក់ដែលបានធ្វើជាចៅហ្វាយក្រុងនៅអាយុ ២៥ឆ្នាំ ហើយមានរូបថតតែមួយគត់ដែលព្យួរនៅក្នុងបន្ទប់គាត់។

មុនខ្ញុំហៀបនឹងបញ្ចប់ការសិក្សានៅវិទ្យាល័យ ចារ៉ាបានស្លាប់ពីរខែកន្លងទៅហើយតាំងពីពេលនោះមកខ្ញុំមិនដែលត្រលប់ទៅមន្ទីរពេទ្យវិញទេ។

ពេលខ្លះខ្ញុំគិតត្រលប់ទៅគ្រាដែលខ្ញុំធ្វើជាអ្នកស្ម័គ្រចិត្តនៅក្នុងមន្ទីរពេទ្យ។ អ្នកជំងឺភាគច្រើនដែលរស់នៅជាន់ទី ៣ ស្ថិតក្នុងភាពអស់សង្ឃឹម និងទុក្ខព្រួយដោយសារតែពួកគេមិនអាចជាសះស្បើយ ហើយត្រលប់ទៅផ្ទះវិញដើម្បីរស់នៅជាមួយគ្រួសាររបស់ពួកគេ។ ភ្នែកស្លក់របស់ពួកគេប្រាប់អ្វីៗទាំងអស់។ តើពួកគេធ្លាប់គិតពីព្រះពិតដែរឬទេ?

ពេលខ្លះជញ្ជាំងទាំងបួននៅក្នុងបន្ទប់មន្ទីរពេទ្យអាចថប់ដង្ហើមមនុស្ស។ ប៉ុន្តែមនុស្សតែងតែចំណាយពេលពេញមួយជីវិតរបស់ពួកគេដើម្បីបង្កើត“ ជញ្ជាំង” ក្នុងជីវិត ដើម្បីដេញតាមក្តីស្រមៃ និងសមិទ្ធផលនានានៅក្នុងលោកីយ៍។ ប៉ុន្តែនៅទីបញ្ចប់ខ្លួនត្រូវបានជាប់គុកដោយជញ្ជាំង

ពេលខ្លះជញ្ជាំងទាំងបួននៅក្នុងបន្ទប់មន្ទីរពេទ្យអាចថប់ដង្ហើមមនុស្ស។ ប៉ុន្តែមនុស្សតែងតែចំណាយពេលពេញមួយជីវិតរបស់ពួកគេដើម្បីបង្កើត“ ជញ្ជាំង” ក្នុងជីវិត ដើម្បីដេញតាមក្តីស្រមៃ និងសមិទ្ធផលនានានៅក្នុងលោកីយ៍។ ប៉ុន្តែនៅទីបញ្ចប់ខ្លួនត្រូវបានជាប់គុកដោយជញ្ជាំងខ្ពស់ដែលយើងបានសាងសង់ដើម្បីការពារខ្លួនយើង។

តើអ្នកធ្លាប់មានសង្ឃឹមទេ?

តើអ្នកដឹងពីអ្វីដែលនៅខាងក្រៅជញ្ជាំងទេ?

ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខណ្ឌកណ្តាលចេញ (អេភេសូរ ២.១៤)។

ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ –

ព្រះយេស៊ូវគ្រីស្ទត្រូវឆ្កាងលើឈើឆ្កាង តាមរយៈការសុគតរបស់ទ្រង់ ជញ្ជាំងរវាងមនុស្សនិងព្រះត្រូវបានរុះចេញ។

ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ (យ៉ូហាន ៣.១៦)

ប្រសិនបើយើងដាក់សេចក្តីសង្ឃឹម និងជំនឿលើសេចក្តីសន្យារបស់ព្រះអម្ចាស់ហើយជឿថាទ្រង់បានរៀបចំកន្លែងល្អប្រសើរសម្រាប់យើងជាងលោកីយ៍នេះ ចិត្តរបស់យើងខ្ញុំនឹងមានសេចក្តីសុខសាន្តដោយមិនខ្លាចការស្លាប់ និងការឈឺចាប់នៃលោកីយ៍នេះ។

តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន? តើសេចក្ដីទុក្ខលំបាក? ឬសេចក្ដីវេទនា? សេចក្ដីបៀតបៀន? សេចក្ដីអត់ឃ្លាន? សេចក្ដីអាក្រាត? សេចក្ដីអន្តរាយ? ឬដាវឬអី? ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ (រ៉ូម ៨.៣៥, ៣៨-៣៩)។

អាយុកាលរបស់មនុស្ស គឺបានតែពី ៧០ ទៅ ៨០ ឆ្នាំប៉ុណ្ណោះ ហេតុអ្វីបានជាមនុស្សខ្លះអាចទទួលយកវាដោយភាពជឿជាក់? ដោយសារតែពួកគេរំពឹងគិតពីស្រុកដែលល្អប្រសើរ ដោយពួកគេដឹងថាដល់ទីបញ្ចប់ពួកគេនឹងអាចរស់នៅជាមួយព្រះជារៀងរហូត ដែលទ្រង់ស្រឡាញ់យើងបំផុត។

ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ (វិវរណៈ ២១.៤)។

ខ្ញុំគិតថាអ្នកជំងឺ រ៉ូប៊ឺតដែលបានរៀបរាប់ពីមុន៖ គំនិតរបស់គាត់គឺត្រឹមត្រូវ-គាត់ទន្ទឹងរង់ចាំអ្វីដែលល្អបំផុត នោះគឺ «ទៅផ្ទះ»។

  • ស្គាល់ព្រះយេស៊ូវ
  • ការណែនាំអំពីជំនឿ
  •  ស្វែងរកព្រះវិហារ
  •  ទាក់ទង​មក​ពួក​យើង

វិហារព្រះយេស៊ូវពិត

រក្សាសិទ្ធិដោយវិហារព្រះយេស៊ូវពិត​
Copyright ©  True Jesus Church
លក្ខខណ្ឌនៃការប្រើប្រាស់

គេហទំព័រផ្សេងៗរបស់​វិហារព្រះយេស៊ូវពិត​

  • ស្វែងរកព្រះវិហារ
  • ទាក់ទង​មក​ពួក​យើង

ហេតុអ្វីបានជាហៅថា“ វិហារព្រះយេស៊ូវពិត”?

ព្រះដែលយើងថ្វាយបង្គំគឺជាព្រះពិត ដូច្នេះព្រះវិហាររបស់ទ្រង់គឺជាព្រះវិហារពិត។

ព្រះអម្ចាស់យេស៊ូវបានហៅខ្លួនឯងថាជាដើមទំពាំងបាយជូរដ៏ពិត។
ពួកជំនុំ ដែលជារូបកាយរបស់ទ្រង់ ដូច្នេះត្រូវបានហៅថា​ ព្រះវិហារពិត។

អ្វីដែលព្រះវិហារពិតផ្សាយ ​គឺជាសេចក្តីពិត​ ​ក៏ជាដំណឹងល្អដ៏ពេញលេញដែលបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ និងទីសំគាល់។

(យោងតាមព្រះគម្ពីរ៖ ១យ៉ូហាន ៥:២០; យ៉ូហាន ១៥: ១, ៥; ​​ យ៉ូហាន១៧: ៣)