Skip to content
Menu
True Jesus Church
Search
  • ផ្សាយផ្ទាល់តាមអ៊ីនធឺណិត
  • សេចក្តីផ្តើមអំពីជំនឿ
    • ស្គាល់ព្រះយេស៊ូវ
      • សេចក្តីសុខសាន្ត
      • សេចក្តីអំណរ
      • សេចក្តីសង្ឃឹម
      • ការលួងលោម
      • សេចក្តីស្រឡាញ់ពិត
      • ការស្កប់ស្កល់
      • សេចក្តីពិត
      • ការសង្គ្រោះ
    • ការណែនាំអំពីជំនឿ
      • ព្រះពិត
      • ព្រះយេស៊ូវ
      • ព្រះគម្ពីរ
      • ព្រះវិហារ
      • សេចក្តីសង្គ្រោះ(ប្រោសលោះ)
      • ពិធីបុណ្យជ្រមុជទឹក
      • ពិធីលាងជើង
      • ព្រះវិញ្ញាណ​បរិសុទ្ធ
      • ពិធីលៀងបរិសុទ្ធ
      • ថ្ងៃឈប់សម្រាក
      • សេចក្តីជំនុំជំរះចុងក្រោយ
  • ជ្រើសរើសភាសា
    • English
    • 繁體中文
    • 简体中文
    • 日語
    • 한국어
    • Bahasa Indonesia
    • Deutsch
    • Español
    • Français
    • Português
    • Русский
    • tiếng Việt
Close Menu

ការលួងលោម

ការលួងលោម

តើអ្នកមានអារម្មណ៍ឈឺចាប់នៅទីជំម្រៅក្នុងចិត្តអ្នកទេ?

ទ្រង់ក៏ជ្រាបពីអារម្មណ៍នេះដែរ។

ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណា ដែលមនុស្សគេចមុខចេញហើយ យើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ។ (អេសាយ ៥៣. ៣)

ទ្រង់បានរស់នៅដល់អាយុ៣៣ឆ្នាំ ហើយធ្លាប់រស់នៅម្នាក់ឯង។ គ្មាននរណាម្នាក់យល់ ឬខ្វល់ពីអ្វីដែលទ្រង់មានព្រះបន្ទូលនោះទេ ទោះបីជាព្រះបន្ទូលរបស់ទ្រង់ហួសពីប្រាជ្ញារបស់ទស្សនវិទូដ៏អស្ចារ្យ និងលើសពីកំណាព្យដ៏អស្ចារ្យបំផុតក៏ដោយ។ ទេ! ពួកគេបានបដិសេធទ្រង់។ នៅពេលមួយនៅក្នុងជីវិតរបស់ទ្រង់ មនុស្សទាំងអស់បានបោះបង់ចោលទ្រង់លើកលែងតែពួកសិស្សទ្រង់មួយក្រុមតូចប៉ុណ្ណោះ។ ហើយមានអ្នកខ្លះទៀត ខំព្យាយាមរកគ្រប់វិធីសាស្រ្ត ដើម្បីចាប់កំហុសនៅក្នុងពាក្យសម្ដីរបស់ទ្រង់ ដើម្បីសំឡាប់ទ្រង់។

តើអ្នកណានឹងមិនសោកសៅចំពោះអ្វីដែលបានកើតឡើងចំពោះ ទ្រង់? អ្វីដែលលើសពីនេះ ទ្រង់បានដឹងថាថ្ងៃនោះជិតមកដល់ហើយ។ ទ្រង់យល់ថាគ្រប់ខគម្ពីរទាំងអស់ដែលនិយាយអំពីការរងទុក្ខ ដែលមិនអាចនិយាយបាន ដែលទ្រង់ជួប។ ស្រមៃមើលថា តើទ្រង់មានអារម្មណ៍យ៉ាងណានៅពេលទ្រង់អានខគម្ពីរទាំងនោះ!

ទ្រង់ជ្រាបពីអ្វីៗទាំងអស់ក្នុងពិភពលោក ដែលកំពុងរីករាយ ចាប់ពីភាពនៃការមានគ្រួសារ រហូតដល់ភាពលួងលោមនៅក្នុងផ្ទះ និងគ្រែដ៏កក់ក្តៅសម្រាប់គេង ដែលភាពរីករាយទាំងអស់នេះ គឺជារបស់ដែលទ្រង់មិនអាចរីករាយបាន។ ទ្រង់ក៏ជ្រាបពីគោលបំណងតែមួយគត់របស់ព្រះ សម្រាប់ទ្រង់នៅលើផែនដីនេះ ហើយគោលបំណងមួយនោះ គឺការសុគត!

ប្រសិនបើអ្នកមានអារម្មណ៍សោកសៅ ចូលដឹងឲ្យប្រាកដថា ទ្រង់ជ្រាបពីអារម្មណ៍របស់អ្នក ពីព្រោះទ្រង់បានជួបនឹងបទពិសោធន៍នេះដែរ។ ប្រសិនបើអ្នកមានការរងទុក្ខឈឺចាប់ នោះទ្រង់នឹងជ្រាបពីអារម្មណ៍របស់អ្នក ដោយសារទ្រង់បានរងទុក្ខដោយមិនអាចនិយាយបាននៅលើឈើឆ្កាង។ ប្រសិនបើអ្នកឯកកោ តែទ្រង់ធ្លាប់ឯកកោហួសពីការពិពណ៌នាទៅទៀត ព្រោះសូម្បីតែសិស្សរបស់ទ្រង់ក៏មិនយល់ពីទ្រង់ដែរ។ ប្រសិនបើអ្នកមានអារម្មណ៍សម្ពាធ នោះទ្រង់អាចជ្រាបពីអារម្មណ៍របស់អ្នក ព្រោះទ្រង់បានផ្ទុកអំពើបាបរបស់មនុស្សជាតិ ទាំងអស់នៅលើស្មារបស់ទ្រង់។

ចិត្តរបស់ទ្រង់ឈឺចាប់ជាមួយនឹងអ្នក ព្រោះទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់ ហើយទ្រង់ថែមទាំងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន អស់ពីសមត្ថភាពដើម្បីអ្នក។ ទ្រង់ស្រឡាញ់អ្នកប្រៀបដូចជាអ្នកគង្វាល សូម្បីតែជីវិតទ្រង់ក៏ហ៊ានលះបង់សម្រាប់អ្នកដែរ។

ទ្រង់បានយកអំណោយដ៏មានតម្លៃផ្ដល់ឲ្យអ្នក។ ទ្រង់បានបង្ហូរព្រះលោហិតដ៏វិសេសរបស់ទ្រង់សម្រាប់អ្នក ហើយសង្ឃឹមថាថ្ងៃណាមួយនៅពេលអនាគត អ្នកមានឱកាសលាងសំអាតអំពើបាបរបស់អ្នកដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់ ដើម្បីឲ្យអ្នករួចពីអំពើបាបរបស់អ្នក ហើយអំពើបាបរបស់អ្នកទាំងអស់អាចត្រូវបានអត់ទោស ឲ្យអ្នកអស់កល្បជានិច្ច។ ទ្រង់បានសុគតហើយមានព្រះជន្មរស់ឡើងវិញ បន្ទាប់មកយាងឡើងទៅឯនគរស្ថានសួគ៌ ហើយចាត់ព្រះដ៏ជាជំនួយ ដែលជាព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា ចុះមកសម្រាប់អ្នក។

នៅពេលអ្នកទទួលព្រះវិញ្ញាណបរិសុទ្ធ នោះព្រះគ្រីស្ទពិតជារស់នៅក្នុងអ្នក ទោះបីជាអ្នកមានអារម្មណ៍ឯកកោក៏ដោយ អ្នកមិននៅម្នាក់ឯងនោះទេ តែមានទ្រង់គង់នៅជាមួយអ្នកគ្រប់ពេលវេលា នោះជាប្រភពនៃកម្លាំងដែលបរិបូរប្រើមិនចេះអស់។

មិនថាអ្នកសោកសៅប៉ុណ្ណា មិនថាអ្នកបានធ្វើអ្វីកាលពីអតីតកាលទ្រង់នឹងនៅក្បែរអ្នក។ ទ្រង់ជ្រាបពីអារម្មណ៍របស់អ្នក ដោយសារទ្រង់មានបទពិសោធន៍ជាមុន នៅពេលដែលអ្នកមិនទាន់ស្គាល់ទ្រង់ ទ្រង់បានស្រឡាញ់អ្នកច្រើនជាងអ្នកដទៃ។

ព្រះគម្ពីរចែងថា យើងទាំងអស់គ្នាដូចជាចៀមដែលបានវង្វេង។ តើនេះមិនមែនជាការពិតទេឬ? យើងវង្វេងចេញឆ្ងាយពីព្រះ ហើយបើយើងដើរកាន់តែឆ្ងាយ នោះយើងនឹងកាន់តែវង្វេង។ យើងជួបប្រទះភាពសោកសៅ និងការឈឺចាប់ក្នុងជីវិតរបស់យើង ដោយសារយើងបានដាច់ទំនាក់ទំនងជាមួយទ្រង់។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ទ្រង់នៅតែស្រឡាញ់យើងលើសជាងអ្វីៗទាំងអស់ ទ្រង់ចិញ្ចឹមហ្វូងចៀមរបស់ទ្រង់ដូចជាអ្នកគង្វាល។ ទ្រង់បានប្រមូលកូនចៀមដោយព្រះហស្តរបស់ទ្រង់ ហើយយកវាទៅជិតឱរាទ្រង់ ហើយទ្រង់បានដឹកនាំកូនចៀមដោយថ្នមៗ។

នៅពេលអ្នកទទួលយកព្រះគ្រីស្ទជាអ្នកគង្វាលរបស់អ្នក អ្នកនឹងរកឃើញរឿងដ៏អស្ចារ្យដូចគ្នា អ្នកនឹងឃើញថា ព្រះគុណរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប គ្រប់គ្រាន់សម្រាប់តម្រូវការរបស់អ្នក។ នៅពេលដែលព្រលឹងអ្នកស្រេកឃ្លាន ទ្រង់នាំអ្នកទៅកាន់វាលស្មៅខៀវខ្ចី។ ពេលអ្នកថប់បារម្ភ ទ្រង់នាំអ្នកទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ។ ទោះបីជាអ្នកខូចចិត្តយ៉ាងណា ទ្រង់នឹងប្រោសចិត្តអ្នកឲ្យល្អដូចដើមវិញ ទោះបីនៅចំពោះមុខសេចក្តីស្លាប់ ឬព្រួញនៃសត្រូវ ទ្រង់នឹងគង់នៅទីនោះ។

  • ស្គាល់ព្រះយេស៊ូវ
  • ការណែនាំអំពីជំនឿ
  •  ស្វែងរកព្រះវិហារ
  •  ទាក់ទង​មក​ពួក​យើង

វិហារព្រះយេស៊ូវពិត

រក្សាសិទ្ធិដោយវិហារព្រះយេស៊ូវពិត​
Copyright ©  True Jesus Church
លក្ខខណ្ឌនៃការប្រើប្រាស់

គេហទំព័រផ្សេងៗរបស់​វិហារព្រះយេស៊ូវពិត​

  • ស្វែងរកព្រះវិហារ
  • ទាក់ទង​មក​ពួក​យើង

ហេតុអ្វីបានជាហៅថា“ វិហារព្រះយេស៊ូវពិត”?

ព្រះដែលយើងថ្វាយបង្គំគឺជាព្រះពិត ដូច្នេះព្រះវិហាររបស់ទ្រង់គឺជាព្រះវិហារពិត។

ព្រះអម្ចាស់យេស៊ូវបានហៅខ្លួនឯងថាជាដើមទំពាំងបាយជូរដ៏ពិត។
ពួកជំនុំ ដែលជារូបកាយរបស់ទ្រង់ ដូច្នេះត្រូវបានហៅថា​ ព្រះវិហារពិត។

អ្វីដែលព្រះវិហារពិតផ្សាយ ​គឺជាសេចក្តីពិត​ ​ក៏ជាដំណឹងល្អដ៏ពេញលេញដែលបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ និងទីសំគាល់។

(យោងតាមព្រះគម្ពីរ៖ ១យ៉ូហាន ៥:២០; យ៉ូហាន ១៥: ១, ៥; ​​ យ៉ូហាន១៧: ៣)