Skip to content
Menu
True Jesus Church
Search
  • ផ្សាយផ្ទាល់តាមអ៊ីនធឺណិត
  • សេចក្តីផ្តើមអំពីជំនឿ
    • ស្គាល់ព្រះយេស៊ូវ
      • សេចក្តីសុខសាន្ត
      • សេចក្តីអំណរ
      • សេចក្តីសង្ឃឹម
      • ការលួងលោម
      • សេចក្តីស្រឡាញ់ពិត
      • ការស្កប់ស្កល់
      • សេចក្តីពិត
      • ការសង្គ្រោះ
    • ការណែនាំអំពីជំនឿ
      • ព្រះពិត
      • ព្រះយេស៊ូវ
      • ព្រះគម្ពីរ
      • ព្រះវិហារ
      • សេចក្តីសង្គ្រោះ(ប្រោសលោះ)
      • ពិធីបុណ្យជ្រមុជទឹក
      • ពិធីលាងជើង
      • ព្រះវិញ្ញាណ​បរិសុទ្ធ
      • ពិធីលៀងបរិសុទ្ធ
      • ថ្ងៃឈប់សម្រាក
      • សេចក្តីជំនុំជំរះចុងក្រោយ
  • ជ្រើសរើសភាសា
    • English
    • 繁體中文
    • 简体中文
    • 日語
    • 한국어
    • Bahasa Indonesia
    • Deutsch
    • Español
    • Français
    • Português
    • Русский
    • tiếng Việt
Close Menu

សេចក្តីសង្គ្រោះ(ប្រោសលោះ)

ហេតុអ្វីខ្ញុំត្រូវការសេចក្តីសង្គ្រោះ?

មនុស្សសម័យនេះទទួលបានគុណភាពជីវិត សុខភាព និងភាពងាយស្រួលជាងមនុស្សជំនាន់មុនៗ។ ប៉ុន្តែទោះបីជាយើងរីកចម្រើនខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ឬការយល់ដឹងរបស់យើងអំពីពិភពលោកក៏ដោយ ក៏បញ្ហាដែលមានតាំងពីដើមដំបូងនៃអរិយធម៌ ដូចជាឧក្រិដ្ឋកម្ម ការស្អប់ ការរើសអើង ការអត់ឃ្លាន គ្រោះកាច ជម្លោះ ការលោភលន់ និងសង្រ្គាម តែងតែញាំញីយើងជានិច្ច។ មនុស្ស​សម័យនេះ​មាន​អាយុ​វែង​ជាងមនុស្ស​​សម័យមុន ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ជ្រើសរើស​ធ្វើ​អត្តឃាត។ មនុស្ស​រីករាយនឹងភាពរុងរឿងដ៏អស្ចារ្យ ប៉ុន្តែតម្លៃនៅក្នុងគ្រួសារត្រូវបានខូច។

ក្នុង​ជីវិត​យើង​ត្រូវ​ប្រឈម​មុខ​នឹង​រឿង​ជា​ច្រើន​ដែល​អស់​សង្ឃឹម និង​ហួស​ពី​ការ​គ្រប់គ្រង​របស់​យើង។ យើងគ្មានសមត្ថភាពធានា សុវត្ថិភាព ស្ថេរភាព ឬការពេញចិត្តផ្ទាល់ខ្លួនរបស់យើងបានទេ។ ទោះបីយើងខិតខំសាកល្បង អ្វីដែលយើងអាចរីកចំរើន គឺបានតែបន្តិចបន្តូច ប៉ុណ្ណោះ។ យើង​​អាចនឹងមាន​លុយ​រាប់​លាន​ដុល្លារ ហើយ​នៅ​តែ​មិន​ពេញ​ចិត្ត​នឹង​ជីវិត​របស់​យើង។ យើងអាចនឹងមានការធានារ៉ាប់រងដ៏ធំ ប៉ុន្តែមិនអាចរស់នៅប្រកបដោយផាសុខភាពនោះទេ។ យើងអាចនឹងធ្វើការ ៦០ ម៉ោងក្នុងមួយសប្តាហ៍ ហើយនៅតែមានអារម្មណ៍ថាជីវិតគ្មានគោលដៅ និងគ្មានអត្ថន័យ។ តើនេះអាចទៅជាយ៉ាងណា?

បញ្ហា គឺថាយើងបានបោះបង់ចោលព្រះ ដូចជាកូនប្រុសវង្វេងដែលបានចេញពីផ្ទះ (លូកា ១៥) ដែលព្យាយាមគេចចេញពីការគ្រប់គ្រងរបស់ឪពុកគាត់។ ប៉ុន្តែ​នៅ​ពេល​ដែល​យើងមានសេរីភាព យើង​​រក​​ផ្លូវ​ត្រឹមត្រូវមិនឃើញ​ទេ។ ទីបំផុត ​យល់ឃើញ​ថា​វត្ថុ​ដែល​ខ្លួន​កំពុង​តាម​រក​នោះ ​មិន​មាន​ទេ ឬ​​ធ្វើ​ឲ្យមានផលប៉ះពាល់​ច្រើន​ជាងការល្អ។ នោះយើងទើបនឹង​ដឹង​ថា​កម្លាំងថាមពល សមត្ថភាព ប្រាជ្ញារបស់​យើង​មាន​តិច និង​មាន​កម្រិត។ នៅ​ក្នុង​ការ​អស់សង្ឃឹមគ្រប់បែបយ៉ាង ទើបយើង​ដឹងពីតម្រូវការរបស់យើងចំពោះព្រះ ​យើង​ត្រូវ​ការ​សេចក្ដី​មេត្តាករុណា សេចក្ដី​ស្រឡាញ់ ការ​ការពារ និង​ជីវិត​របស់​ទ្រង់។ តាម​ពិត ព្រះ​បាន​រៀបចំ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ការ​រួច​ហើយ ហើយ​ទ្រង់​កំពុង​រង់​ចាំ​យើង​ត្រឡប់​មក​រក​ទ្រង់​វិញ។

ប្រសិនបើអ្នកចង់ដឹងពីទិសដៅនៃជីវិត និងកន្លែងដែលមនុស្សទៅបន្ទាប់ពីការស្លាប់ អ្នកត្រូវតែត្រឡប់ទៅរកប្រភពដើម គឺត្រឡប់ទៅឯព្រះវិញ។

  • ស្គាល់ព្រះយេស៊ូវ
  • ការណែនាំអំពីជំនឿ
  •  ស្វែងរកព្រះវិហារ
  •  ទាក់ទង​មក​ពួក​យើង

​ហាលេលូយ៉ា សូមស្វាគមន៍!

  • ស្គាល់ព្រះយេស៊ូវ
  • ការណែនាំអំពីជំនឿ
  •  ស្វែងរកព្រះវិហារ
  •  ទាក់ទង​មក​ពួក​យើង

វិហារព្រះយេស៊ូវពិត

រក្សាសិទ្ធិដោយវិហារព្រះយេស៊ូវពិត​
Copyright ©  True Jesus Church
លក្ខខណ្ឌនៃការប្រើប្រាស់

គេហទំព័រផ្សេងៗរបស់​វិហារព្រះយេស៊ូវពិត​

  • ស្វែងរកព្រះវិហារ
  • ទាក់ទង​មក​ពួក​យើង

ហេតុអ្វីបានជាហៅថា“ វិហារព្រះយេស៊ូវពិត”?

ព្រះដែលយើងថ្វាយបង្គំគឺជាព្រះពិត ដូច្នេះព្រះវិហាររបស់ទ្រង់គឺជាព្រះវិហារពិត។

ព្រះអម្ចាស់យេស៊ូវបានហៅខ្លួនឯងថាជាដើមទំពាំងបាយជូរដ៏ពិត។
ពួកជំនុំ ដែលជារូបកាយរបស់ទ្រង់ ដូច្នេះត្រូវបានហៅថា​ ព្រះវិហារពិត។

អ្វីដែលព្រះវិហារពិតផ្សាយ ​គឺជាសេចក្តីពិត​ ​ក៏ជាដំណឹងល្អដ៏ពេញលេញដែលបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ និងទីសំគាល់។

(យោងតាមព្រះគម្ពីរ៖ ១យ៉ូហាន ៥:២០; យ៉ូហាន ១៥: ១, ៥; ​​ យ៉ូហាន១៧: ៣)