Skip to content
Menu
True Jesus Church
Search
  • ផ្សាយផ្ទាល់តាមអ៊ីនធឺណិត
  • សេចក្តីផ្តើមអំពីជំនឿ
    • ស្គាល់ព្រះយេស៊ូវ
      • សេចក្តីសុខសាន្ត
      • សេចក្តីអំណរ
      • សេចក្តីសង្ឃឹម
      • ការលួងលោម
      • សេចក្តីស្រឡាញ់ពិត
      • ការស្កប់ស្កល់
      • សេចក្តីពិត
      • ការសង្គ្រោះ
    • ការណែនាំអំពីជំនឿ
      • ព្រះពិត
      • ព្រះយេស៊ូវ
      • ព្រះគម្ពីរ
      • ព្រះវិហារ
      • សេចក្តីសង្គ្រោះ(ប្រោសលោះ)
      • ពិធីបុណ្យជ្រមុជទឹក
      • ពិធីលាងជើង
      • ព្រះវិញ្ញាណ​បរិសុទ្ធ
      • ពិធីលៀងបរិសុទ្ធ
      • ថ្ងៃឈប់សម្រាក
      • សេចក្តីជំនុំជំរះចុងក្រោយ
  • ជ្រើសរើសភាសា
    • English
    • 繁體中文
    • 简体中文
    • 日語
    • 한국어
    • Bahasa Indonesia
    • Deutsch
    • Español
    • Français
    • Português
    • Русский
    • tiếng Việt
Close Menu

ថ្ងៃឈប់សម្រាក

តើថ្ងៃឈប់សម្រាកមានគោលបំណងអ្វី?

មិនថាយើងរវល់យ៉ាងណាក៏ដោយ យើងទាំងអស់គ្នាត្រូវការសម្រាក ដើម្បីឲ្យស្មារតីច្បាស់លាស់ និងជួយរាងកាយរបស់យើងស្រស់ស្រាយ។

ព្រះ​មិន​ត្រូវ​ការឈប់​សម្រាក​ដូច​យើង​ទេ ទ្រង់​មាន​ឫទ្ធានុភាព ហើយ​មិន​ដែល​នឿយហត់​ឡើយ។  ប៉ុន្តែ​ព្រះ​បាន​ឈប់សម្រាក​បន្ទាប់​ពី​​បង្កើត​​របស់សព្វសារពើ៖

«លុះ​ដល់​ថ្ងៃ​ទី​៧ ការ​ដែល​ព្រះ‌ទ្រង់​ធ្វើ នោះ​បាន​ហើយ​ជា​ស្រេច ទ្រង់​ក៏​ឈប់​ផ្អាក​សំរាក​នៅ​ថ្ងៃ​ទី​៧​នោះ ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ » (លោកុប្បត្តិ ២.២)។

ព្រះវរបិតាជាទី​ស្រឡាញ់​ជ្រាបពី​តម្រូវការ​របស់​យើង ​ច្បាស់​ជាង​យើងខ្លួនឯង។ ទ្រង់យល់​ថា​ ចិត្ត​និង​រូប​កាយ​របស់​យើងតែងតែងាយជាប់ចំណងដោយការងារ  ហើយយើង​ត្រូវ​ការ​ពេល​វេលាសម្រាក​​ ដើម្បីធ្វើឲ្យយើងមានកម្លាំងឡើងវិញ​។ ដោយ​សារ​ព្រះយកចិត្តទុកដាក់ចំពោះ​ជីវិត​ទាំង‌ឡាយ នោះព្រះ​បាន​បង្កើត​វដ្ដនៃ​សប្ដាហ៍ កំណត់ថ្ងៃ​ចុង​ក្រោយនៃ​សប្ដាហ៍​ ​​ទុក​ជា​ថ្ងៃឈប់សម្រាក។ ​ថ្ងៃ​នេះ​គេ​ហៅ​ថាថ្ងៃ​ឈប់សម្រាក ហើយ​ជា​ថ្ងៃ​ដែល​យើង​អាច​ឈប់​ធ្វើ​ការ​ងារប្រចាំ​ថ្ងៃ ហើយ​រីករាយ​នឹង​ការឈប់​សម្រាកបរិសុទ្ធ។

« ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ  តែ​ដល់​ថ្ងៃ​ទី​៧ ជា​ថ្ងៃ​ឈប់​សំរាក​នៃ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង ឬ​កូន​ប្រុស​កូន​ស្រី​ឯង ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​គោ ឬ​លា ឬ​សត្វ​ឯង​ណា​មួយ​ក្តី ឬ​អ្នក​ដទៃ ដែល​នៅ​ជា​មួយ​នឹង​ឯង​ក្តី ដើម្បី​ឲ្យ​បាវ​ប្រុស​បាវ​ស្រី​ឯង​បាន​សំរាក​ដូច​ជា​ឯង​ដែរ » (ចោទិយកថា ៥.១៣-១៤)។

ហេតុ​ដូច្នេះ​ហើយ ព្រះ​អម្ចាស់​យេស៊ូវ​មាន​បន្ទូល​ថា « ថ្ងៃ​ឈប់​សំរាក​បាន​តាំង​សំរាប់​ឲ្យ​មនុស្ស មិន​មែន​ជា​មនុស្ស​សំរាប់​ថ្ងៃ​ឈប់​សំរាក​ទេ » (ម៉ាកុស ២.២៧)។ ព្រះ​បាន​បង្កើត​ថ្ងៃ​ឈប់សម្រាកសម្រាប់​យើង ដើម្បីឲ្យពួកយើងបានសម្រាក  ហើយចាកចេញពីការងារជាបណ្តោះអាសន្ន ​និងមកស្វែងរកផ្លូវត្រឹមត្រូវនៃជីវិត។

 

  • ស្គាល់ព្រះយេស៊ូវ
  • ការណែនាំអំពីជំនឿ
  •  ស្វែងរកព្រះវិហារ
  •  ទាក់ទង​មក​ពួក​យើង

វិហារព្រះយេស៊ូវពិត

រក្សាសិទ្ធិដោយវិហារព្រះយេស៊ូវពិត​
Copyright ©  True Jesus Church
លក្ខខណ្ឌនៃការប្រើប្រាស់

គេហទំព័រផ្សេងៗរបស់​វិហារព្រះយេស៊ូវពិត​

  • ស្វែងរកព្រះវិហារ
  • ទាក់ទង​មក​ពួក​យើង

ហេតុអ្វីបានជាហៅថា“ វិហារព្រះយេស៊ូវពិត”?

ព្រះដែលយើងថ្វាយបង្គំគឺជាព្រះពិត ដូច្នេះព្រះវិហាររបស់ទ្រង់គឺជាព្រះវិហារពិត។

ព្រះអម្ចាស់យេស៊ូវបានហៅខ្លួនឯងថាជាដើមទំពាំងបាយជូរដ៏ពិត។
ពួកជំនុំ ដែលជារូបកាយរបស់ទ្រង់ ដូច្នេះត្រូវបានហៅថា​ ព្រះវិហារពិត។

អ្វីដែលព្រះវិហារពិតផ្សាយ ​គឺជាសេចក្តីពិត​ ​ក៏ជាដំណឹងល្អដ៏ពេញលេញដែលបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ និងទីសំគាល់។

(យោងតាមព្រះគម្ពីរ៖ ១យ៉ូហាន ៥:២០; យ៉ូហាន ១៥: ១, ៥; ​​ យ៉ូហាន១៧: ៣)