Skip to content
Menu
True Jesus Church
Search
  • ផ្សាយផ្ទាល់តាមអ៊ីនធឺណិត
  • សេចក្តីផ្តើមអំពីជំនឿ
    • ស្គាល់ព្រះយេស៊ូវ
      • សេចក្តីសុខសាន្ត
      • សេចក្តីអំណរ
      • សេចក្តីសង្ឃឹម
      • ការលួងលោម
      • សេចក្តីស្រឡាញ់ពិត
      • ការស្កប់ស្កល់
      • សេចក្តីពិត
      • ការសង្គ្រោះ
    • ការណែនាំអំពីជំនឿ
      • ព្រះពិត
      • ព្រះយេស៊ូវ
      • ព្រះគម្ពីរ
      • ព្រះវិហារ
      • សេចក្តីសង្គ្រោះ(ប្រោសលោះ)
      • ពិធីបុណ្យជ្រមុជទឹក
      • ពិធីលាងជើង
      • ព្រះវិញ្ញាណ​បរិសុទ្ធ
      • ពិធីលៀងបរិសុទ្ធ
      • ថ្ងៃឈប់សម្រាក
      • សេចក្តីជំនុំជំរះចុងក្រោយ
  • ជ្រើសរើសភាសា
    • English
    • 繁體中文
    • 简体中文
    • 日語
    • 한국어
    • Bahasa Indonesia
    • Deutsch
    • Español
    • Français
    • Português
    • Русский
    • tiếng Việt
Close Menu

សេចក្តីជំនុំជំរះចុងក្រោយ

តើ​ពេល​ណាដែលព្រះ​យេស៊ូ​នឹងយាងមកម្តងទៀត?

« នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរ‌បិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ » (យ៉ូហាន ១៤.២-៣)។

ព្រះ​អម្ចាស់​យេស៊ូវ​បាន​សន្យា​នឹង​ពួក​សិស្ស​របស់​ទ្រង់​ថា នឹងមានថ្ងៃ​​មួយ ទ្រង់​នឹងយាងមកម្តងទៀតដើម្បីទទួលយក​ពួក​គេ​ទៅ​ផ្ទះនៅស្ថានសួគ៌​វិញ។

ពិភពលោកនេះមិនអាចស្ថិតស្ថេរជារៀងរហូតបានទេ វានឹងបញ្ចប់នៅពេលព្រះ​គ្រីស្ទយាងមកម្តងទៀត។ គ្មាននរណាដឹងពីពេលវេលានោះ ពិតប្រាកដនោះទេ ប៉ុន្តែព្រះយេស៊ូវបានរំលឹកយើងថា នឹងកើតឡើងទីសំគាល់ខ្លះ៖ សង្គ្រាម អំណត់អត់ គ្រោះធម្មជាតិ អំពើបាបកើនឡើង ការបៀតបៀនសាសនា មនុស្សបដិសេធសេចក្តីពិត និងបំប្លែងសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះ នឹងការភាន់ច្រឡំកើតឡើង។

« រួច​ដោយ​ព្រោះ​ការ​ទទឹង​ច្បាប់​នឹង​ចំរើន​ជា​ច្រើន​ឡើង បាន​ជា​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​អស់​ទៅ » (ម៉ាថាយ ២៤.១២)។

មនុស្សភាគច្រើន មិនដែលគិតពីការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទទេ។ ប៉ុន្តែ « នៅ​គ្រា​របស់​កូន​មនុស្ស នោះ​នឹង​កើត​មាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ ដ្បិត​នៅ​ជំនាន់​នោះ គេ​កំពុង​តែ​ស៊ី​ផឹក រៀប‌ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ធំ នោះ​ទឹក​ក៏​ជន់​មក​លិច​បំផ្លាញ​គ្រប់​គ្នា​ទៅ » (លូកា ១៧.២៦-២៧) ។ មនុស្សលោកដែលរស់នៅដោយ​សុខស្រួល នឹងមិនអាចទស្សន៍ទាយចុងបញ្ចប់នៃពិភពលោកនេះ (១ថែស្សាឡូនិច ៥.៣)។

យើងទាំងអស់គ្នាអាចមើលឃើញទីសំគាល់ និងសញ្ញា។ នៅពេលដែលអំពើហឹង្សា និងការប្រមាថព្រះកើនឡើងនៅក្នុងសង្គម ប្រទេសនីមួយៗស្តុកទុកអាវុធប្រល័យលោក មនុស្សបំផ្លាញបរិស្ថានអេកូឡូស៊ីនៃផែនដី យើងនឹងមានការភ្ញាក់ដឹងខ្លួនថា ខ្លួនឯងកំពុងអង្គុយនៅលើគ្រាប់បែកកំណត់ម៉ោង។ ចុងបំផុតនឹងមានថ្ងៃមួយនៃការកំណត់ពេលវេលារបស់ព្រះ នឹងត្រូវបញ្ចប់។  « ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត » ( ម៉ាថាយ ២៤.១៤ )។

ពេល​នោះ ព្រះ‌អម្ចាស់​នឹង​យាង​មកវិញ ដើម្បីជំនុំជំរះលោកីយ៍ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់ ផ្ទៃ​មេឃ​និងផែនដីនឹង​ឆេះ​រលាយ​អស់ ហើយ​ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅដោយ​កំដៅ​ដ៏​ក្រៃ‌លែង។​ ទ្រង់​នឹងផ្តល់រង្វាន់ជីវិតអស់កល្បជានិច្ចដល់មនុស្សរបស់ទ្រង់ ហើយ​សង​អ្នក​ដែល​មិន​ជឿដោយ​ការ​​ដាក់ទោស​អស់‌កល្ប​ជានិច្ច។

 

  • ស្គាល់ព្រះយេស៊ូវ
  • ការណែនាំអំពីជំនឿ
  •  ស្វែងរកព្រះវិហារ
  •  ទាក់ទង​មក​ពួក​យើង

វិហារព្រះយេស៊ូវពិត

រក្សាសិទ្ធិដោយវិហារព្រះយេស៊ូវពិត​
Copyright ©  True Jesus Church
លក្ខខណ្ឌនៃការប្រើប្រាស់

គេហទំព័រផ្សេងៗរបស់​វិហារព្រះយេស៊ូវពិត​

  • ស្វែងរកព្រះវិហារ
  • ទាក់ទង​មក​ពួក​យើង

ហេតុអ្វីបានជាហៅថា“ វិហារព្រះយេស៊ូវពិត”?

ព្រះដែលយើងថ្វាយបង្គំគឺជាព្រះពិត ដូច្នេះព្រះវិហាររបស់ទ្រង់គឺជាព្រះវិហារពិត។

ព្រះអម្ចាស់យេស៊ូវបានហៅខ្លួនឯងថាជាដើមទំពាំងបាយជូរដ៏ពិត។
ពួកជំនុំ ដែលជារូបកាយរបស់ទ្រង់ ដូច្នេះត្រូវបានហៅថា​ ព្រះវិហារពិត។

អ្វីដែលព្រះវិហារពិតផ្សាយ ​គឺជាសេចក្តីពិត​ ​ក៏ជាដំណឹងល្អដ៏ពេញលេញដែលបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ និងទីសំគាល់។

(យោងតាមព្រះគម្ពីរ៖ ១យ៉ូហាន ៥:២០; យ៉ូហាន ១៥: ១, ៥; ​​ យ៉ូហាន១៧: ៣)