Skip to content
Menu
True Jesus Church
Search
  • ផ្សាយផ្ទាល់តាមអ៊ីនធឺណិត
  • សេចក្តីផ្តើមអំពីជំនឿ
    • ស្គាល់ព្រះយេស៊ូវ
      • សេចក្តីសុខសាន្ត
      • សេចក្តីអំណរ
      • សេចក្តីសង្ឃឹម
      • ការលួងលោម
      • សេចក្តីស្រឡាញ់ពិត
      • ការស្កប់ស្កល់
      • សេចក្តីពិត
      • ការសង្គ្រោះ
    • ការណែនាំអំពីជំនឿ
      • ព្រះពិត
      • ព្រះយេស៊ូវ
      • ព្រះគម្ពីរ
      • ព្រះវិហារ
      • សេចក្តីសង្គ្រោះ(ប្រោសលោះ)
      • ពិធីបុណ្យជ្រមុជទឹក
      • ពិធីលាងជើង
      • ព្រះវិញ្ញាណ​បរិសុទ្ធ
      • ពិធីលៀងបរិសុទ្ធ
      • ថ្ងៃឈប់សម្រាក
      • សេចក្តីជំនុំជំរះចុងក្រោយ
  • ជ្រើសរើសភាសា
    • English
    • 繁體中文
    • 简体中文
    • 日語
    • 한국어
    • Bahasa Indonesia
    • Deutsch
    • Español
    • Français
    • Português
    • Русский
    • tiếng Việt
Close Menu

ព្រះវិញ្ញាណ​បរិសុទ្ធ

ហេតុអ្វីខ្ញុំត្រូវការព្រះវិញ្ញាណបរិសុទ្ធ?

ការ​រស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​មិន​ងាយ​ស្រួល​ទេ។ តើ​យើង​អាច​រក្សា​ភាព​បរិសុទ្ធ​បាន​យ៉ាង​ដូច​ម្ដេច ​បន្ទាប់​ពី​យើង​បាន​សម្អាត​ដោយ​ព្រះលោហិត​របស់​ព្រះយេស៊ូវ? លោកីយ៍ពោរពេញដោយអំពើបាប  ការបំភ្លៃ និងបំភាន់គំនិត ហើយមនុស្សតែងតែត្រូវបានជំរុញដោយបំណងប្រាថ្នារបស់ពួកគេផ្ទាល់។ កាលណាមនុស្សគ្រប់គ្នា ដើរតាមផ្លូវ ក្នុងទិសដៅខុសពីពួកយើង ពេលនោះ ក្លាយជារឿងពិបាកក្នុងការដើរតាមលំអានដានរបស់ព្រះគ្រីស្ទ។ 

ព្រះអម្ចាស់យេស៊ូវយល់អំពីឧបសគ្គដែលពួកអ្នកដើរតាមទ្រង់ជួបប្រទះ ហើយអាចជួបប្រទះការបៀតបៀន និងការរងទុក្ខដោយសារព្រះនាមទ្រង់។ ទ្រង់​បាន​ដឹង​ថា ​ពួកគេ​ត្រូវ​ការ​អំណាច​របស់​ទ្រង់​គង់​នៅជាមួយ​។ ដូច្នេះ មុនពេល​សុគត ព្រះអម្ចាស់​បាន​ប្រទាន​ការសន្យា​មួយ​ដល់​ពួកគេ។

អ្នកត្រូវសង្ឃឹមឡើង៖: 

« បើ​សិន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គេ​បាន​ស្អប់​ខ្ញុំ​ជា​មុន   បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​លោកីយ៍ នោះ​លោកីយ៍​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​ដោយ​ព្រោះ​ខ្ញុំ​បាន​រើស​ចេញ​ពី​លោកីយ៍​មក ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ៍​ទៀត នោះ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា​វិញ” (យ៉ូហាន ១៥.១៨-១៩)។

« ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដល់​អ្នក​រាល់​គ្នា កំពុង​ដែល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ  តែ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » (យ៉ូហាន ១៤.២៥-២៧។ )

ព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ទ្រង់មានអំណាចដើម្បីពង្រីកការយល់ដឹងមានកម្រិតរបស់យើង ដើម្បីយល់អំពីព្រះហឫទ័យ និងផ្លូវរបស់ព្រះ (២កូរិនថូស ២.១១)។ ព្រះវិញ្ញាណបរិសុទ្ធអាចកែប្រែជីវិតរបស់យើង ឲ្យយើងយកឈ្នះលើការល្បួង ដែលមកពីសាច់ឈាម និងរស់នៅក្នុងជីវិតដែលបង្កើតផលផ្លែ (រ៉ូម ៨.១៣)។ ព្រះវិញ្ញាណបរិសុទ្ធអាចញែករាស្ដ្ររបស់ព្រះចេញពីមនុស្សលោកីយ៍ រស់នៅដោយជីវិតបរិសុទ្ធ ហើយដៅចំណាំយើងរហូតដល់យើងចូលទៅក្នុងនគររបស់ព្រះ (១កូរិនថូស ៦.១១; ២ថែស្សាឡូនីច ២.១៣; ២កូរិនថូស ១.២២; អេភេសូរ ១. ១៣-១៤)។

 

  • ស្គាល់ព្រះយេស៊ូវ
  • ការណែនាំអំពីជំនឿ
  •  ស្វែងរកព្រះវិហារ
  •  ទាក់ទង​មក​ពួក​យើង

វិហារព្រះយេស៊ូវពិត

រក្សាសិទ្ធិដោយវិហារព្រះយេស៊ូវពិត​
Copyright ©  True Jesus Church
លក្ខខណ្ឌនៃការប្រើប្រាស់

គេហទំព័រផ្សេងៗរបស់​វិហារព្រះយេស៊ូវពិត​

  • ស្វែងរកព្រះវិហារ
  • ទាក់ទង​មក​ពួក​យើង

ហេតុអ្វីបានជាហៅថា“ វិហារព្រះយេស៊ូវពិត”?

ព្រះដែលយើងថ្វាយបង្គំគឺជាព្រះពិត ដូច្នេះព្រះវិហាររបស់ទ្រង់គឺជាព្រះវិហារពិត។

ព្រះអម្ចាស់យេស៊ូវបានហៅខ្លួនឯងថាជាដើមទំពាំងបាយជូរដ៏ពិត។
ពួកជំនុំ ដែលជារូបកាយរបស់ទ្រង់ ដូច្នេះត្រូវបានហៅថា​ ព្រះវិហារពិត។

អ្វីដែលព្រះវិហារពិតផ្សាយ ​គឺជាសេចក្តីពិត​ ​ក៏ជាដំណឹងល្អដ៏ពេញលេញដែលបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ និងទីសំគាល់។

(យោងតាមព្រះគម្ពីរ៖ ១យ៉ូហាន ៥:២០; យ៉ូហាន ១៥: ១, ៥; ​​ យ៉ូហាន១៧: ៣)