Skip to content
Menu
True Jesus Church
Search
  • ផ្សាយផ្ទាល់តាមអ៊ីនធឺណិត
  • សេចក្តីផ្តើមអំពីជំនឿ
    • ស្គាល់ព្រះយេស៊ូវ
      • សេចក្តីសុខសាន្ត
      • សេចក្តីអំណរ
      • សេចក្តីសង្ឃឹម
      • ការលួងលោម
      • សេចក្តីស្រឡាញ់ពិត
      • ការស្កប់ស្កល់
      • សេចក្តីពិត
      • ការសង្គ្រោះ
    • ការណែនាំអំពីជំនឿ
      • ព្រះពិត
      • ព្រះយេស៊ូវ
      • ព្រះគម្ពីរ
      • ព្រះវិហារ
      • សេចក្តីសង្គ្រោះ(ប្រោសលោះ)
      • ពិធីបុណ្យជ្រមុជទឹក
      • ពិធីលាងជើង
      • ព្រះវិញ្ញាណ​បរិសុទ្ធ
      • ពិធីលៀងបរិសុទ្ធ
      • ថ្ងៃឈប់សម្រាក
      • សេចក្តីជំនុំជំរះចុងក្រោយ
  • ជ្រើសរើសភាសា
    • English
    • 繁體中文
    • 简体中文
    • 日語
    • 한국어
    • Bahasa Indonesia
    • Deutsch
    • Español
    • Français
    • Português
    • Русский
    • tiếng Việt
Close Menu

ព្រះវិហារ

តើព្រះវិហារជាអ្វី? 

ពាក្យថា ព្រះវិហារ មិនសំដៅទៅលើកន្លែង ឬអាគារតែប៉ុណ្ណោះទេ ព្រះវិហារក៏សំដៅទៅលើពួកជំនុំដែរ មានទាំងអ្នកជឿពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។  ព្រះវិហារត្រូវបានបង្កើតឡើងពីមនុស្សរបស់ព្រះ។   ព្រះវិហារ លើសពីប្រទេស ជាតិសាសន៍ សម្ព័ន្ធភាពនយោបាយ និងវណ្ណៈសង្គម។  ​​ព្រះយេស៊ូវគ្រីស្ទ​បាន​លោះយើងរាល់គ្នា «ដោយ​ព្រះលោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ​» ( វិវរណៈ ៥.៩; កិច្ចការ ២០.២៨)។

មនុស្សដែលមានគំនិតដូចគ្នាខ្លះអាចបង្កើតអង្គការមួយនៅក្នុងសង្គម។ ប៉ុន្តែព្រះវិហារត្រូវបានបង្កើតឡើងតាមរយៈអ្នកជ្រើសរើសរបស់ព្រះ។ ដូច​ជា​ព្រះអម្ចាស់​របស់​យើង​បាន​មាន​បន្ទូល​ថា​៖ «​ មិន​មែន​អ្នក​រាល់​គ្នា​ដែល​បាន​រើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​ទេ​តើ ដែល​រើស​អ្នក​រាល់​គ្នា​វិញ ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល​» (យ៉ូហាន ១៥.១៦)។ តាមរយៈពិធីបុណ្យជ្រមុជទឹក ព្រះលោហិតរបស់ព្រះអម្ចាស់បង្រួបង្រួមយើងទៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ។ ពីនេះយើងអាចឃើញថាព្រះវិហារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសេចក្តីសង្គ្រោះរបស់យើង។

ព្រះយេស៊ូវ​បាន​ប្រទាន​ដល់​ព្រះវិហារ​នូវ​បេសកកម្ម​នៃ​ការផ្សាយ​ដំណឹង​ល្អ និង​ធ្វើពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​ការ​ប្រោស​ឲ្យរួចពី​បាប (ម៉ាថាយ ២៨.១៨-២០) ដូច្នេះ​ព្រះវិហារ តាមរយៈ​ព្រះចេស្តារបស់​ព្រះគ្រីស្ទ នឹង​ផ្សាយ​ដំណឹង​ល្អ​ដល់​ទូទាំងពិភពលោក ហើយ​បន្ត​ការ​សង្គ្រោះ​របស់​ទ្រង់​តាមរយៈ​ពិធីបរិសុទ្ធដែល​អនុវត្ត​ដោយព្រះវិហារ។ ព្រះវិហារគួរ​តែ​បង្រៀន​អ្នក​ជឿ​ឲ្យ​មាន​សេចក្តី​ជំនឿ​ ឲ្យគោរព​តាម​បទបញ្ញត្តរបស់​ព្រះអម្ចាស់។

ព្រះវិហារគួរតែអនុវត្តការងារដែលព្រះអម្ចាស់បានប្រគល់ឲ្យ ដើម្បីត្រៀមខ្លួនសម្រាប់ការយាងមករបស់ព្រះគ្រីស្ទ។ ព្រះគម្ពីរពណ៌នាអំពីពិធីមង្គលការដ៏អស្ចារ្យរបស់ព្រះគ្រីស្ទ និងកូនក្រមុំរបស់ទ្រង់ ព្រះវិហារ (វិវរណៈ ១៩.៧-១០)។ ទីបញ្ចប់នៃផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះកើតឡើងនៅពេលដែលអ្នកជឿត្រូវបានរួបរួមជាមួយនឹងព្រះគ្រីស្ទ ហើយនៅជាមួយទ្រង់ជារៀងរហូត។

ដូច្នេះ ការ​ទទួលព្រះវិហារ គឺ​ទទួល​យក​ព្រះគ្រីស្ទ។ យើង​មិន​អាច​បែក​ចេញ​ពី​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះបាន​ទេ ហើយ​យើង​ក៏​មិនអាច​ទទួល​បាន​សេចក្តីសង្គ្រោះ​នៅ​ខាង​ក្រៅ​ព្រះវិហារ​បាន​ដែរ។ បើចង់​ទទួល​សេចក្តី​សង្គ្រោះ ​គឺ​ត្រូវក្លាយ​ជា​អ្នក​ជឿ​នៅ​ក្នុង​ព្រះវិហារ​ដែលរូប​កាយ​របស់​ព្រះ​គ្រីស្ទ។

 

  • ស្គាល់ព្រះយេស៊ូវ
  • ការណែនាំអំពីជំនឿ
  •  ស្វែងរកព្រះវិហារ
  •  ទាក់ទង​មក​ពួក​យើង

វិហារព្រះយេស៊ូវពិត

រក្សាសិទ្ធិដោយវិហារព្រះយេស៊ូវពិត​
Copyright ©  True Jesus Church
លក្ខខណ្ឌនៃការប្រើប្រាស់

គេហទំព័រផ្សេងៗរបស់​វិហារព្រះយេស៊ូវពិត​

  • ស្វែងរកព្រះវិហារ
  • ទាក់ទង​មក​ពួក​យើង

ហេតុអ្វីបានជាហៅថា“ វិហារព្រះយេស៊ូវពិត”?

ព្រះដែលយើងថ្វាយបង្គំគឺជាព្រះពិត ដូច្នេះព្រះវិហាររបស់ទ្រង់គឺជាព្រះវិហារពិត។

ព្រះអម្ចាស់យេស៊ូវបានហៅខ្លួនឯងថាជាដើមទំពាំងបាយជូរដ៏ពិត។
ពួកជំនុំ ដែលជារូបកាយរបស់ទ្រង់ ដូច្នេះត្រូវបានហៅថា​ ព្រះវិហារពិត។

អ្វីដែលព្រះវិហារពិតផ្សាយ ​គឺជាសេចក្តីពិត​ ​ក៏ជាដំណឹងល្អដ៏ពេញលេញដែលបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ និងទីសំគាល់។

(យោងតាមព្រះគម្ពីរ៖ ១យ៉ូហាន ៥:២០; យ៉ូហាន ១៥: ១, ៥; ​​ យ៉ូហាន១៧: ៣)