ពិធីបុណ្យជ្រមុជទឹក
ហេតុអ្វីបានជាខ្ញុំត្រូវទទួលបុណ្យជ្រមុជទឹក?
តើអ្នកធ្លាប់គិតទេថា តើមានផ្លូវណាមួយក្នុងជីវិតរបស់អ្នក ដែលអ្នកពិតជាអាចទម្លាក់ចុះអតីតកាល កម្ចាត់ចោលនូវរឿងចាស់ ហើយចាប់ផ្ដើមសារជាថ្មីឬទេ?
ព្រះគម្ពីរប្រាប់យើងថា « ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ » (រ៉ូម ៣.២៣)។ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា « បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ » (យ៉ូហាន ៣.៣)។
អ្នកអាចសួរថា តើនេះអាចទៅរួចដោយរបៀបណា? មានគេសួរព្រះយេស៊ូវថា៖ « ធ្វើដូចម្តេចនឹងកើតឡើងបាន … តើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ? »
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា « ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » (យ៉ូហាន ៣.៥)។ ព្រះយេស៊ូវធ្វើឲ្យយើងកើតជាថ្មីតាមរយៈពិធីបុណ្យជ្រមុជទឹក។
ព្រះគម្ពីរហៅពិធីបុណ្យជ្រមុជទឹកជា « ការសំអាតនៃសេចក្តីកើតជាថ្មី » (ទីតុស ៣.៥) ដោយសារការជ្រមុជទឹកមានប្រសិទ្ធភាពឲ្យខាងវិញ្ញាណរបស់មនុស្សរស់ឡើងវិញ។ ពេលអ្នកជ្រមុជក្នុងទឹករស់ នោះ អំពើបាបត្រូវកប់ ហើយពេលអ្នកឡើងពីទឹករស់មក នោះអ្នកនឹងបានរួចពីអំណាចនៃអំពើបាប ហើយប្រដាប់ជីវិតថ្មី គឺជីវិតរបស់ព្រះយេស៊ូវគ្រីស្ទ (កូឡូស ២.១១-១៣)ត្រឡប់ជាមនុស្សថ្មី ដែលនៅក្នុងជីវិតមាន សង្ឃឹមអស់កល្បជានិច្ច។