ព្រះយេស៊ូវ

តើព្រះយេស៊ូជានរណា?

  • ព្រះយេស៊ូវ គឺជាព្រះនៅក្នុងសាច់ឈាម
  • កើតនៅចន្លោះឆ្នាំ ៨-៤ មុនគ.ស នៅទីក្រុងបេថ្លេហិម ស្រុកយូដា (បច្ចុប្បន្ននៅប៉ាឡេស្ទីន)ស្លាប់នៅលើឈើឆ្កាងនៅ «គាល់‌កូថា» (ដែលស្រាយថាភ្នំរលាក្បាល) ​​​​ 
  • បីថ្ងៃក្រោយមកបានរស់ឡើងវិញ។ បាន​លេច​មក​ដល់​ពួក​សិស្ស​របស់​ទ្រង់ ហើយ​ក្រោយ​មក​ដល់​បងប្អូន​ជាង​ ៥០០​នាក់ (១កូរិ)
  • «យេស៊ូវ» ជាភាសាក្រិក និង«យ៉ូស្វេ» ជាភាសាហេព្រើរ មានន័យថា «ព្រះសង្គ្រោះ»  
  • «ព្រះគ្រីស្ទ» ជាភាសាក្រិក នៃ«ព្រះមែស៊ី» មានន័យថា  «អ្នកត្រូវបានចាក់ប្រេងតាំង»

ក្នុងរយៈពេល ៣៣ឆ្នាំ ដែលព្រះយេស៊ូវបាននៅក្នុងលោកីយ៍នេះ ទ្រង់បានធ្វើការអស្ចារ្យជាច្រើនដែលមិនធ្លាប់ឃើញពីមុនមក ហើយពេលក្រោយក៏គ្មានដែរ៖

ទ្រង់បានដើរលើសមុទ្រ។
ទ្រង់បានធ្វើឲ្យព្យុះស្ងប់ស្ងាត់។
ទ្រង់​បានប្រោស​មនុស្ស​ខ្វាក់ មនុស្ស​ខ្វិន និង​មនុស្ស​ឈឺ។
ទ្រង់​បាន​ផ្តល់​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់​ជាមួយ​នឹង​នំបុ័ង​ ៥​ដុំ និង​ត្រី​២។
ទ្រង់​បាន​ប្រោសមនុស្សស្លាប់​ឲ្យ​រស់​ឡើង​វិញ ថែម​ទៀតផង។

ទ្រង់មិនបានរស់នៅ ក្នុងចំណោមមនុស្សដែលមានទ្រព្យច្រើន និងអ្នកមានអំណាចនោះទេ ប៉ុន្តែរស់នៅជាមួយនឹងមនុស្សដែលត្រូវជិះជាន់ ឈឺ និងមនុស្សមានបាប ។ ទ្រង់បានជួបប្រទះនូវតម្រូវការ និងការសាកល្បងដូចដែលយើងជួបប្រទះដែរ៖ ឃ្លាន ស្រេកទឹក នឿយហត់ ការល្បួង ទុក្ខព្រួយ និងការបដិសេធ។

ព្រះយេស៊ូវ ជាសាច់ឈាម ប៉ុន្តែជីវិតទាំងមូលរបស់ទ្រង់ ជាការបង្ហាញឲ្យឃើញច្បាស់អំពីព្រះដែរ។ ទ្រង់ស្វាគមន៍ក្មេងៗមកក្នុងដៃ ទ្រង់ក៏ខឹងនឹងអ្នកលក់ដូរ ក្នុងព្រះវិហារនៃព្រះ។ ទ្រង់បានសង្គ្រោះមនុស្សដែលសង្គមបោះបង់ចោល ហើយជីវិតរបស់ទ្រង់ពោរពេញដោយសេចក្ដីស្រឡាញ់ និងសេចក្ដី      មេត្តា។ ពេលទ្រង់ត្រូវគេឆ្កាង ទ្រង់បានអធិស្ឋានឲ្យអ្នកធ្វើទារុណកម្មទ្រង់ ធ្វើឲ្យប្រាកដថា មាតារបស់ទ្រង់នឹងត្រូវបានគេយកចិត្តទុកដាក់ និងបានលួងលោមដល់ឧក្រិដ្ឋជនដែលបានឆ្កាងនៅក្បែរទ្រង់។

ព្រះយេស៊ូវគ្រីស្ទមិនគ្រាន់តែជាតួអង្គប្រវត្តិសាស្ត្រ ឬជាអ្នកដឹកនាំខាងស្មារតីដ៏អស្ចារ្យម្នាក់ប៉ុណ្ណោះ។ ទ្រង់ជាព្រះអង្គឯង ដែល

ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត» (យ៉ូហាន ១៤.៦) ទ្រង់ជាពន្លឺ ជាទ្វារ និងជាអ្នកគង្វាលរបស់

ហេតុអ្វីបានជាមានបន្ទូលដូច្នេះ? ដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះដ៏មានព្រះជន្មរស់នៅអស់កល្បជានិច្ច។ ព្រះយេស៊ូវមានអំណាចក្នុងការប្រោសឲ្យជាមានសិទ្ធិអំណាចក្នុងការអត់ទោស និងកំណត់ដាក់ទោស។ ព្រះយេស៊ូវគ្រប់គ្រងលោកីយ៍ដែលមើលឃើញ និងខាងវិញ្ញាណដែលមើលមិនឃើញ ហើយទ្រង់គ្រប់គ្រងជីវិត និងសេចក្តីស្លាប់។ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​​ថា  មុន​ដែល​លោក​អ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ(យ៉ូហាន៨.៥៨)។ ទ្រង់គឺជាអ្នកបង្កើតដែលមានវត្តមានតាំងពីដើមដំបូងមក ហើយជាចៅក្រម

នៃព្រលឹងទាំងអស់នៅថ្ងៃចុងក្រោយ។